ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ៃយ៉ា កូនកាត់អាឡឺម៉ង់ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងសង្គមសិល្បៈ ពិសេសគឺនៅក្នុងវិស័យខ្សែភាពយន្តភាគនៅក្នុងស្រុក។

ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតកញ្ញា ម៉ៃយ៉ា បានក្តាប់ការងារសិល្បៈយ៉ាងច្រើនជាបន្តបន្ទាប់ទាំងការថតភាពយន្ត និងថតសម្អាងការនានាជាដើម។

ស្របជាមួយគ្នានេះបវរកញ្ញា Miss Grand Cambodia ២០១៦ កញ្ញា ហេង ចន្ថា ឯណេះវិញក៏មានហាងឆេង នៅក្នុងទីផ្សារការងារសិល្បៈមិនតិចដែរ ដោយបច្ចុប្បន្នក៏បានដើរជាតួឯកស្រីនៅក្នុងរឿង «បណ្តោងឆ្នាំងដី» ជាដើម។

ហើយពេលឈរថតរូបនៅជិតគ្នាបែបនេះ តារាស្រីទាំងពីរដួងគឺមានសម្រស់មិនចាញ់គ្នាប៉ុន្មានឡើយ។

ចុះប្រិយមិត្តគិតយ៉ាងណាដែរ សម្រស់តារាស្រីកូនកាត់អាឡឺម៉ង់ និងបវរកញ្ញា Miss Grand Cambodia ២០១៦ ពេលឈរជិតគ្នាបែបនេះទៅមួយណាស្រស់ជាង?

ទស្សនារូបភាពខាងក្រោម៖

កញ្ញា ហេង ចន្ថា បវរកញ្ញា Miss Grand Cambodia ២០១៦
កញ្ញា ហេង ចន្ថា បវរកញ្ញា Miss Grand Cambodia ២០១៦
កញ្ញា ហេង ចន្ថា បវរកញ្ញា Miss Grand Cambodia ២០១៦
តារាសម្តែងកញ្ញា ម៉ៃយ៉ា
តារាសម្តែងកញ្ញា ម៉ៃយ៉ា
តារាសម្តែងកញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា និងកញ្ញា ហេង ចន្ថា ពេលឈរជិតគ្នា
កញ្ញា ម៉ៃយ៉ា និងកញ្ញា ហេង ចន្ថា ពេលឈរជិតគ្នា
កញ្ញា ម៉ៃយ៉ា និងកញ្ញា ហេង ចន្ថា ពេលឈរជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃយ៉ា