បញ្ហាសុខភាពសព្វថ្ងៃនេះធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភ ទៅនឹងការប្រឈមមុខជាមួយហានិភ័យ នៃកម្រិតជាតិស្ករឡើងខ្ពស់ កូឡេស្តឺរ៉ល  ខ្លាញ់ក្នុងសសៃឈាម និងរុំបេះដូង ដែលវាអាចវិវឌ្ឃន៍ទៅជាជំងឺលើសឈាម និងជំងឺបេះដូងជាដើម។

តែកុំបារម្ភ! មានភេសជ្ជៈម្យ៉ាងដែលអាចជួយលោកអ្នកបានរាល់បញ្ហាអស់ទាំងនោះ ដោយការយកផ្លែល្ពៅជារូបមន្តចម្បង។ នោះក៏ដោយសារផ្លែល្ពៅជាបន្លែដែលសម្បូរទៅដោយវីតាមីន  និងសារធាតុចិញ្ចឹមជាច្រើនដូចជា៖  វីតាមីន C,  វីតាមីន E , វីតាមីន B6,  Riboflavin,  ប៉ូតាស្យូម  ម៉ង់ហ្គាណែស  ជាតិដែក  ម៉ាញ៉េស្យូម  ​និងផូស្វ័រ ដែលវាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយដូចជា៖

- កម្ចាត់កូឡេស្តេរ៉ុលអាក្រក់ ( LDL ) ពីសរសៃឈាម និងអាចជួយការពារពីការកើតជំងឺបេះដូង។

- សារជាតិ Carotene phytonutrient ក្នុងផ្លែល្ពៅអាចជួយបង្ការ និងទប់ស្កាត់ជំងឺមហារីក និងរោគសញ្ញាបាត់បង់ការចងចាំនៅពេលឈានចូលដល់វ័យដែលកាន់តែចាស់។ ចំណែកសារធាតុ Flavonoid zeaxanthin អាចជួយឱ្យភ្នែករបស់អ្នកមានសុខភាពល្អ និងចៀសផុតពីជំងឺទាក់ទងនឹងភ្នែកផ្សេងៗថែមទៀតផង។

- អាចគ្រប់គ្រង និងទប់ស្កាត់កម្រិតកូឡេស្តឺរ៉ល ជាតិស្ករក្នុងឈាម ខ្លាញ់រុំបេះដូង (Lipids និង Triglycerides ) ដែលធ្វើឱ្យបេះដូងមានសុខភាពល្អ និងអាចការពារ និងព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមយ៉ាងមានប្រសិទ្ធភាព។

អ្នកនឹងទទួលបានប្រសិទ្ធភាពយ៉ាងមិនគួរឱ្យជឿនូវរាល់បញ្ហាអស់ទាំងនោះ ដោយគ្រាន់តែអនុវត្តវិធីងាយៗធ្វើទឹកល្ពៅស្រស់ដូចខាងក្រោម៖  

អស់បារម្ភពីបញ្ហាឡើងជាតិស្ករ កូឡេស្តឺរ៉លឡើងខ្ពស់ និងខ្លាញ់រុំសសៃបេះដូងដោយភេសជ្ជៈងាយៗមួយមុខនេះ

# ការអនុវត្ត

- ផ្លែល្ពៅ

- ទឹកស្អាត

វិធីធ្វើ៖ ដោយគ្រាន់តែយកផ្លែល្ពៅចិតសម្បក និងខ្វេះគ្រាប់ចេញ រួចលាងទឹកឱ្យស្អាត កាត់ជាដុំៗកន្លះពែង រួចយកទៅក្រឡុកជាមួយទឹកស្អាតឱ្យហ្មត់ជាការស្រេច។ គួរតែទទួលទានភេសជ្ជៈទឹកល្ពៅស្រស់មួយមុខនេះជារៀងរាល់ថ្ងៃមុនអាហារពេលព្រឹក  ១៥ នាទី ​ទៅ ២០នាទី។ អនុវត្តត្រឹមតែមួយខែ នឹងផ្តល់នូវលទ្ធផលជាទីគាប់ចិត្តជាក់ជាមិនខាន៕   

អស់បារម្ភពីបញ្ហាឡើងជាតិស្ករ កូឡេស្តឺរ៉លឡើងខ្ពស់ និងខ្លាញ់រុំសសៃបេះដូងដោយភេសជ្ជៈងាយៗមួយមុខនេះ
អស់បារម្ភពីបញ្ហាឡើងជាតិស្ករ កូឡេស្តឺរ៉លឡើងខ្ពស់ និងខ្លាញ់រុំសសៃបេះដូងដោយភេសជ្ជៈងាយៗមួយមុខនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]