ការថែរក្សាសម្រស់ផ្ទៃមុខឱ្យ ស រលោង ស្រស់ថ្លា មិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ សព្វថ្ងៃនេះផលិតផលថែរក្សាសម្រស់គីមី បានហូរចូលមកក្នុងប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ផលិតផលខ្លះក៏មានគុណប្រយោជន៍គួរឱ្យចាប់អារម្មណ៍ ផលិតផលខ្លះបែរជាប៉ះពាល់ចំពោះស្បែកមុខគួរឱ្យបារម្ភ។ ចំណែកផលិតផលថែរក្សាសម្រស់តាមបែបធម្មជាតិ ក៏ត្រូវបានមនុស្សភាគច្រើនបោះបង់ចោលទៅវិញ។ ការពិតទៅផលិតផលថែរក្សាសម្រស់តាមបែបធម្មជាតិ ទោះបីជាត្រូវចំណាយពេលបន្តិចក៏ដោយ ប៉ុន្តែលទ្ធផលដែលទទួលបាន ពិតជាមិនបានធ្វើឱ្យអ្នកប្រើប្រាស់ខកបំណងនោះទេ។

ថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តបែបងាយៗតាមធម្មជាតិ មកជម្រាបមិត្តអ្នកអាន ដើម្បីទទួលបាននូវភាពស្រស់ស្អាតដោយនឹកស្មានមិនដល់៖   

មុខខ្មៅ ស្រអាប់មិនស្រស់ថ្លាធ្វើយ៉ាងណាក៏មិនស្អាត សាកវិធីនេះម្តងមើលធានាថាពេញចិត្ត

វិធីធ្វើម៉ាស់ថែរក្សាសម្រស់

គ្រឿងផ្សំ

- ដំឡូងបារាំង កន្លះផ្លែ

- ប៉េងប៉ោះកន្លះផ្លែ

- ទឹកឃ្មុំ ១ ស្លាបព្រា

- ទឹកដោះគោជូរយ៉ាអ៊ូ ២ ស្លាបព្រា ( ទឹកដោះគោជូរធម្មជាតិគ្មានជាតិស្ករ)

វិធីធ្វើ៖

- ចិតសម្បកដំឡូងបារាំងចេញឱ្យស្អាតរួចកាត់ជាដុំៗតូចល្មម។

- យកប៉េះប៉ោះទាំងមូលលាងឱ្យបានស្អាតរួចកាត់ជាដុំៗដូចគ្នា រួចដាក់ចូលម៉ាស៊ីនកាឡុកជាមួយដំឡូងបារាំងដែលចិតរួច។ សឹមយកមកលាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរឱ្យហ្មត់ជាការស្រេច។

ការអនុវត្ត៖ លាងមុខឱ្យបានស្អាតជាមួយទឹកធម្មតា។ យកម៉ាស់មកលាបឱ្យសព្វផ្ទៃមុខ និង-ក ទុកចោលរយៈពេល ១៥នាទី ទៅ ២០នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ 

មុខខ្មៅ ស្រអាប់មិនស្រស់ថ្លាធ្វើយ៉ាងណាក៏មិនស្អាត សាកវិធីនេះម្តងមើលធានាថាពេញចិត្ត

វិធីមួយនេះមិនត្រឹមតែធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ភ្លឺរលោងស្អាតប៉ុណ្ណោះទេ ថែមទាំងអាចលុបបំបាត់ស្នាមមុន ស្នាមខ្មៅ ជាំ ស្រអាប់លើផ្ទៃមុខ និងក្រោមភ្នែក ថែមទាំងអាចបមបាត់ស្នាមចាស់ជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ព្រោះតែគុណសម្បត្តិរបស់គ្រឿងផ្សំរបស់ ដំឡូងបារាំង, ប៉េងប៉ោះ, ទឹកដោះគោជូរ និងទឹកឃ្មុំដូចខាងក្រោម៖

# ដំឡូងបារាំង

- សម្បូរទៅដោយវីតាមីន C ថែមទាំងអាចលុបបំបាត់ស្នាមខ្មៅនៅក្រោមរង្វង់ភ្នែក និងស្បែកដែលស្រអាប់ដោយសារតែពន្លឺថ្លៃ រួមទាំងការប្រើប្រាស់ផលិតផលគីមីខុសទៀតផង។

- មានវីតាមីន B6 ប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូមដែលល្អសម្រាប់ស្បែកមុខដោយជួយជម្រះកោសិកាដែលងាប់ៗ ព្យាបាលស្នាមជ្រីវជ្រួញ និងពន្យារភាពចាស់ផងដែរ។

# ប៉េងប៉ោះ

- ផ្លែប៉េងប៉ោះមានជាតិអាស៊ីតធម្មជាតិដែលអាចជួយកំចាត់កោសិកាដែលងាប់ៗចេញ រួចផ្តល់ឱ្យផ្ទៃមុខភ្លឺ រលោង ស្រស់ថ្លា ថែមទាំងអាចព្យាបាលមុន និងបំបាត់ស្លាកស្នាមផ្សេងៗផងដែរ។

- ជួយបំបាត់រាល់បញ្ហាស្នាមខ្មៅងងឹតដែលមានលើស្បែក និងផ្តល់នូវសភាពភ្លឺរលោង។ មិនតែប៉ុណ្ណោះថែមទាំងជួយបង្រួមរន្ធញើស និងធ្វើឱ្យស្បែកមុខក្មេងជាងវ័យបានផងដែរ។

- វីតាមីន C, វីតាមីន A , សារធាតុ Lycopene និងសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយផលិតកោសិកាស្បែកថ្មីដែលទន់ រលោង ស្រស់ថ្លា ថែមទាំងអាចការពារ និងបំបាត់ស្បែកដែលមានសភាពយារធ្លាក់បានយ៉ាងមានប្រសិទ្ធភាព។

# ទឹកឃ្មុំ

- ទឹកឃ្មុំអាចជួយផ្តល់សំណើមលើផ្ទៃមុខ ធ្វើឱ្យមុខ ទន់ ភ្លឺ រលោង ថែមទាំងអាចការពារ ព្យាបាល និងកម្ចាត់រាល់បាក់តេរី ផ្សិតដែលធ្វើឱ្យមុខកើតមានបញ្ហាមុនថែមទៀតផង។

# ទឹកដោះគោជូរ

- សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ កម្ចាត់មុខមុន ពន្យារនិងប្រឆាំងភាពចាស់ កម្ចាត់កោសិកាស្បែកដែលងាប់ៗចេញ ថែមទាំងជួយបន្តឹងស្បែកមុខថែមទៀតផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]