វាជារឿងទូទៅមួយដែលយើងត្រូវព្យាបាលជំងឺដោយការលេបថ្នាំ ឱ្យត្រូវទៅតាមប្រភេទនៃជំងឺរបស់ខ្លួនដែលកំពុងកើតមានឡើង។ 

ប៉ុន្តែមនុស្សភាគច្រើនតែងតែមើលរំលងពីការប្រើប្រាស់ទឹក នៅពេលលេបថ្នាំម្តង ហើយមួយចំនួនក៏តែងគិតថាឱ្យតែទឹក គឺសុទ្ធតែអាចយកមកលេបថ្នាំបានទាំងអស់។

តែការយល់ឃើញបែបនេះ គឺជារឿងខុសឆ្គងមួយដ៏ធ្ងន់ធ្ងរចំពោះសុខភាព តើអ្នកដឹងទេថាទឹកទាំង ៥ ប្រភេទនេះ អ្នកមិនគួរទទួលទានជាមួយថ្នាំនោះទេ៖

១) ទឹកដោះគោ៖ បើអ្នកទទួលទានទឹកដោះគោលាយជាមួយនឹងថ្នាំ គឺមានគ្រោះថ្នាក់ណាស់ចំពោះសុខភាព ព្រោះថាសារធាតុកាល់ស្យូមនៅក្នុងទឹកដោះនឹងរារាំងទៅដល់ការស្រូបយកសារធាតុអង់ទីប៊ីយ៉ូទិក ដែលជាសារធាតុគីមីម្យ៉ាងជួយព្យាបាលជំងឺក្នុងប្រភេទថ្នាំដែលអ្នកទទួលទាន។ ដូច្នេះបើមិនចង់ឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព កុំទទួលទានលាយគ្នាឱ្យសោះ។  

ទឹកដោះគោ

២) ទឹកតែ ឬកាហ្វេ៖ តែ និងកាហ្វេមួយភាគធំគឺមានសារជាតិជំនួយដល់សរសៃប្រសាទដែលសម្បូរទៅដោយជាតិកាហ្វេអ៊ីន ដើរតួនាទីធ្វើឱ្យរាងកាយរបស់អ្នកស្រស់ថ្លា។ ប៉ុន្តែបើអ្នកទទួលវាច្រើនពេកអាចបណ្តាលឱ្យមានការញ័រ និងគេងមិនលក់ផងដែរ។ ពិសេសបើពេលអ្នកលេបថ្នាំគួរចៀងវាងផឹកទឹកប្រភេទនេះ ដែលជាការល្អប្រសើរបំផុតសម្រាប់សុខភាព។

ទឹកតែ ឬកាហ្វេ

៣) ភេសជ្ជៈគ្រប់ប្រភេទ៖ រសជាតិផ្អែមដែលមាននៅក្នុងភេសជ្ជៈ អាចលុបបំបាត់លើរសជាតិជូរ ឬចត់នៅក្នុងថ្នាំបានដែលជាសារធាតុសម្រាប់ព្យាបាលជំងឺបានយ៉ាងងាយ។ មិនតែប៉ុណ្ណោះសារធាតុហ្គាសនៅក្នុងភេសជ្ជៈទាំងនោះ ក៏អាចទៅកាត់ក្រពះ កាត់បន្ថយប្រសិទ្ធភាពថ្នាំដែលអ្នកលេបចូលទៅបានថែមទៀតផង។

ភេសជ្ជៈគ្រប់ប្រភេទ

៤) ទឹកផ្លែឈើរសជាតិជូរ៖ មិនថាជាទឹកក្រូច ទឹកក្រូចឆ្មារ ឬទឹកផ្លែឈើដទៃទៀតដែលសម្បូរជាតិជូរ អ្នកមិនគួរទទួលទានជាមួយថ្នាំនោះទេ ព្រោះវានឹងកាត់បន្ថយនូវប្រសិទ្ធភាពថ្នាំ និងកាត់បន្ថយនូវការស្រូបយកជាតិថ្នាំចូលទៅក្នុងរាងកាយផងដែរ។

ទឹកផ្លែឈើរសជាតិជូរ

៥) ស្រា៖ នៅក្នុងស្រាគឺសុទ្ធតែមានជាតិអាល់កុល ដែលជះឥទ្ធិពលទៅដល់ប្រព័ន្ធសរសៃប្រសាទ ប្រាជ្ញាស្មារតីរបស់មនុស្ស ហើយបើទទួលទានវាជាមួយថ្នាំ វានឹងទៅប្រឆាំងជាមួយថ្នាំ អាចបណ្តាលឱ្យងងុយដេក ឆាប់ខឹង ឬអាចទៅជាសន្លប់ផងក៏មាន។ ជាតិអាល់កុលក៏អាចធ្វើឱ្យពុលថ្លើម ប្រសិនបើប្រើជាមួយថ្នាំប៉ារ៉ាសេតាមុល ឬថ្នាំដែលសម្រាប់ព្យាបាលរោគថ្លើម។ ពិសេសក៏អាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់់សរសៃឈាមយ៉ាងធ្ងន់ធ្ងរទៀតផង។

ស្រា

ដូច្នេះថ្នាំទាំងអស់មិនមែនសុទ្ធតែអាចលេបជាមួយទឹកបានទេ យកល្អគួរលេបថ្នាំជាមួយទឹកបរិសុទ្ធធម្មតា និងជាទឹកដែលមានសីតុណ្ហភាពធម្មតា មិនត្រជាក់ពេក មិនក្តៅពេកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]