ទារកនិងកុមារ គឺជាវ័យមួយដែលទាមទារឱ្យឪពុកម្តាយ និងអាណាព្យាបាល យកចិត្តទុកដាក់ ថែទាំ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកមិនបានដឹង ​ហើយតែងតែប្រហែសបំផុត ដែលទាំងនេះមិនត្រឹមតែប៉ះពាល់ដល់រូបរាងកាយប៉ុណ្ណោះទេ ​ថែមទាំងធ្វើឱ្យមានបញ្ហាដល់សុខភាព គំនិត ​ប្រាជ្ញា ​និងខួរក្បាលជាដើម។ 

ខាងក្រោមនេះជារឿងទាំង ៦យ៉ាងដែលអ្នកត្រូវតែដឹង  និងយកចិត្តទុកដាក់បំផុតសម្រាប់សុខភាពកុមារ ​និងទារក៖ 

១. ការប្រើឧបករណ៍រៀនដើរជាជំនួយ

ម្តាយឪពុកភាគច្រើនតែងតែប្រើឧបករណ៍ជំនួយ សម្រាប់បង្រៀនកូនឱ្យរៀនដើរ។ ប៉ុន្តែតាមការសិក្សាបង្ហាញថា វាបែរជាមានផលប៉ះពាល់ច្រើន ជាងគុណសម្បត្តិទៅវិញ។ ឧបករណ៍បង្រៀនឱ្យក្មេងរៀនដើរនេះ ក៏ត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងប្រទេសកាណាដាផងដែរ។ តាមការស្រាវជ្រាវបង្ហាញថាវាមានផលប៉ះពាល់ជាច្រើនដូចជា៖

- អត្រាកុមារដែលរងរបួស ព្រោះតែឧបករណ៍នេះមានចំនួនយ៉ាងច្រើន (គ្រាន់តែសហរដ្ឋអាមេរិកមានចំនួន ៨០០០ករណីក្នុងមួយឆ្នាំៗ) ។

- ធ្វើឱ្យសាច់ដុំជើងដុះមិនស្មើគ្នា ជាពិសេសខូចទ្រង់ទ្រាយជើងតែម្តង។

- បណ្តាលឱ្យឆ្អឹងកងខ្នងកោង ព្រោះតែពេលរៀនដើរ កុមារប្រឹងទប់ខ្លួនខ្លាំងពេកនឹងឧបករណ៍រៀនដើរមួយនេះ ។

- ធ្វើឱ្យរាំងស្ទះដល់សតិអារម្មណ៍និងខួរក្បាលរបស់កុមារ ព្រោះការពឹងផ្អែកលើឧបករណ៍ធ្វើឱ្យក្មេងបាត់បង់ឯករាជ្យ និងម្ចាស់ការលើខ្លួនឯង។

ក្នុងករណីចង់ប្រើឧបករណ៍ទាំងនេះ អ្នកអាចឱ្យកុមារអនុវត្តត្រឹមតែរយៈពេល ១៥នាទី និង២ដងក្នុង ១ថ្ងៃបានហើយ ដោយមានមនុស្សចាស់ជួយមើលការខុសត្រូវ ចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗកើតឡើង។  

គ្រោះថ្នាក់ទាំង ៦យ៉ាងចំពោះសុខភាពកុមារ និងទារក ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត

២. បន្លែ ផ្លែឈើស្រស់ៗ និងទឹកផ្លែឈើវេចខ្ចប់

ទឹកផ្លែឈើដែលវេចខ្ចប់ ត្រូវបានគេដឹងថាមិនសូវសម្បូរជាតិប្រូតេអ៊ីន និងវីតាមីននោះទេ តែវាបែរជាសម្បូរទៅដោយជាតិស្ករ ដែលវាអាចធ្វើឱ្យក្មេងមានបញ្ហាពុកធ្មេញ និងកើតជំងឺធាត់ទៅវិញ។

ចំណែកទឹកដោះគោមានជាតិដែកទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដែលវាជាសារធាតុដែលមិនសូវចាំបាច់សម្រាប់កុមារ។ វាថែមទាំងអាចធ្វើឱ្យក្មេងមានបញ្ហាតម្រងនោម មានភាពស្លេកស្លាំង អាឡែក្ស៊ីស្បែក និងជំងឺបាក់តេរីកើតមានលើស្បែកជាដើម(Dysbacteriosis)។

ចំពោះទឹកផ្លែឈើដែលវេចខ្ចប់ និងទឹកដោះគោអ្នកអាចឱ្យកុមារទទួលទានពេលដែលមានអាយុលើសពី ១ឆ្នាំ តែក៏កុំទទួលទានច្រើនពេកដែរ។ យកល្អគួរតែផ្តល់ឱ្យកុមារនូវបន្លែបៃតង ផ្លែឈើស្រស់ៗ ឬ អាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន D ប្រសើរជាង។  

គ្រោះថ្នាក់ទាំង ៦យ៉ាងចំពោះសុខភាពកុមារ និងទារក ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត

៣. ឧបករណ៍ក្មេងលេង

នៅអាយុចូលថ្នាក់មត្តេយ្យ កុមារអាចស្វែងយល់ពីពិភពលោកនៅជុំវិញខ្លួនពួកគេ និងទទួលឥទ្ធិពលសង្គមផ្សេងៗតាមរយៈប្រដាប់ប្រដាក្មេងលេង។ ឧបករណ៍ និងរបស់ក្មេងលេងដែលមានពណ៌សម្បុរអាក្រក់ មានលក្ខណៈខុសពីធម្មជាតិ និងមានរូបរាងគួរឱ្យខ្លាច អាចជះឥទ្ធិពលអាក្រក់ទៅលើគំនិត ប្រាជ្ញា និងខួរក្បាលរបស់កុមារបាន ដូចជាបង្កើតភាពភ័យខ្លាច និងអាចបណ្តាលឱ្យមានជំងឺធ្លាក់ទឹកចិត្តពេលឈានដល់វ័យជំទង់។ អ្នកគួរតែជ្រើសរើសប្រដាប់ក្មេងលេងដែលមានពណ៌ និងលក្ខណៈស្អាតបែបធម្មជាតិ។ ម្យ៉ាងទៀតរបស់របរក្មេងលេងគួរតែជារបស់ ដែលផ្តល់ចំណេះដឹងបន្ថែម ជាជាងសម្រាប់តែការកម្សាន្តមួយមុខ។  

គ្រោះថ្នាក់ទាំង ៦យ៉ាងចំពោះសុខភាពកុមារ និងទារក ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត

៤. ការស្លៀកសំពាក់បំពាក់រុំជិតៗ

ទារកគឺជាវ័យដែលពិបាកនិងថែទាំ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសគឺចៀសវាងការប៉ះពាល់នឹងកំដៅ និងអាការក្តៅខ្លួនខ្លាំងតែម្តង។ ការឡើងកំដៅខ្ពស់នឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធសរសៃប្រសាទ ។

ដូច្នេះការសម្លៀកបំពាក់រុំជិតៗហប់ពេក អាចរារាំងការបញ្ចេញកំដៅពីរាងកាយ និងរារាំងប្រតិកម្មដែលប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលវាអាចបង្កឱ្យមានជំងឺផ្តាសាយ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ សម្លៀកបំពាក់សម្រាប់ទារកគួរតែធ្វើចេញពីក្រណាត់អំបោះធម្មជាតិ និងមានរន្ធខ្យល់ចេញចូលបានល្អ។ ទារកនឹងមានអារម្មណ៍សុខស្រួល នៅពេលដែលចំណុចក្បាលពោះ និងទ្រូងរបស់ពួកគេទូលាយ និងស្ងួតល្អ ហើយដៃជើងមានពណ៌ផ្កាឈូក និងក្តៅឧណ្ហៗ។ 

គ្រោះថ្នាក់ទាំង ៦យ៉ាងចំពោះសុខភាពកុមារ និងទារក ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត

៥. ឧបករណ៍អេឡិចត្រូនិច

ពន្លឺភ្លើងពណ៌ខៀវចេញពីឧបករណ៍អេឡិចត្រូចនិច អាចធ្វើឱ្យកុមារមានជំងឺភ្នែកឡើងបាយ ថែមទាំងអាចឈានទៅជាពិការភ្នែកថែមទៀតផង។ ម្យ៉ាងវិញទៀតឧបករណ៍ទាំងនោះ (ទូរស័ព្ទ, ថែបប្លែត) ធ្វើឱ្យកុមាររស់នៅក្រៅសង្គមមនុស្សដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍អារម្មណ៍ គំនិត ប្រាជ្ញា និងខួរក្បាលថែមទៀតផង។

អ្នកគួរកំណត់ឱ្យកុមារប្រើប្រាស់ឧបករណ៍អាឡិចត្រូនិចត្រឹមតែ ១ម៉ោងបានហើយក្នុង១ថ្ងៃ ជាមួយហ្គេម ឬកម្មវិធីសិក្សាអប់រំ ជាពិសេសក្នុងកំឡុងពេលប្រើប្រាស់គួរតែស្ថិតនៅជាមួយមិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួន។ 

គ្រោះថ្នាក់ទាំង ៦យ៉ាងចំពោះសុខភាពកុមារ និងទារក ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត

៦. ខ្សែក្រវាត់ពេលបើកបរ

ការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នៅពេលដែលអ្នកមានផ្ទៃពោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ។ អ្នកអាចដាក់ខ្សែក្រវាត់ឱ្យទាប នៅក្រោមពោះតាមលទ្ធភាពដែលអាចធ្វើបាននិង ព្យាយាមអង្គុយផ្អែកទៅក្រោយបន្តិច ដើម្បីបន្ថយសម្ពាធលើទារកក្នុងផ្ទៃ។ យកល្អក្នុងកំឡុងមានផ្ទៃពោះ អ្នកមិនគួរបើកបរនោះទេ ព្រោះវាមានហានិភ័យជាច្រើន ដែលអ្នកមិនអាចដឹងបានមុន៕  

គ្រោះថ្នាក់ទាំង ៦យ៉ាងចំពោះសុខភាពកុមារ និងទារក ដែលមាតាបិតាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]