តាមសារព័ត៌មាន BBC បានអោយដឹងថា Dieney បានទិញយក ការបង្កើតខ្សែរភាពយន្ដ Star Wars ពី George Lucas ក្នុងតម្លៃ ៤កោដិ ដុល្លាអាមេរិច។

Lucas បាននិយាយអោយដឹងថា នេះជាពេលវេលា ដ៏សមស្រប សម្រាប់ផ្លាស់ប្ដូរ អោយមានអ្នកបង្កើតថ្មី ដែលធ្វើអោយ រឿង Star Wars មានការអភិវឌ្ឈន៍។ លើសពីនេះ សារព័ត៌មានបានអោយដឹងថា Disney មានគម្រោងចេញ រឿង Star Wars ដល់ទៅ ៧ វគ្គ ក្នុងឆ្នាំ២០១៥ ។ កាលពីឆ្នាំ២០០៥ រឿង Star Wars បានបញ្ចប់ត្រឹមវគ្គ Revenge of the Sith ហើយទទួលបានចំណូល ច្រើនគួរសម។ Disney បានសម្រេចទិញសិទ្ធិក្នុងការបង្កើតខ្សែភាពយន្ដ Star Wars  ដោយមានការជឿជាក់ថា គេនឹងអាចបង្កើតខ្សែភាពយន្ដ ដែលអាចរកប្រាក់ចំណូលបានច្រើនជាងការគិត ព្រោះគេនឹងប្រើការបង្កើតជាមួយនឹង Pixar Studios ដែលគេបានទិញក្នុងតម្លៃ ៧,៤កោដិ កាលពីឆ្នាំ ២០០៦ និង ការបង្កើតខ្សែភាពយន្ដ Marvel Comics ដែលគេបានទិញក្នុងតម្លៃ ៤,២កោដិ កាលពីឆ្នាំ ២០០៩។

យើងដឹងហើយថា George Lucar បានបង្កើតខ្សែភាពយន្ដតាំងពីឆ្នាំ ១៩៧១ ហើយរឿង Star Wars បានចាប់បញ្ជាំងលើកដំបូង នៅឆ្នាំ ១៩៧៧។ តាមសារព័ត៌មានបានអោយដឹងថា Lucas មានអារម្មណ៏រីករាយណាស់ សម្រាប់ការផ្ទេរការផលិតខ្សែភាពយន្ដដែលជាស្នាដៃរបស់គាត់ទៅអោយអ្នកបង្កើត ខ្សែភាពយន្ដដ៏អស្ចារ្យមួយ ហើយនេះជាការធ្វើអោយរឿង Star Wars របស់គាត់នៅតែមានគេស្គាល់ ។ Lucas បាននិយាយថា លោកនឹងនៅធ្វើជាអ្នកប្រឹក្សា ជាមួយអ្នកដឹងនាំរឿង Star Wars ថ្មី លោក Kathleen Kennedy ហើយ Lucasជឿជាក់ថារឿងចេញមកក្រោយនឹងមានការគាំទ្រខ្លាំង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]