ភ្នំពេញ៖ អតីតប្រធានក្រុមរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាខែ្សបម្រើរបស់ក្រុមណាហ្គាវើល កីឡាករ គួច សុខកុម្ភៈ កំពុងតែរងទុក្ខជាទម្ងន់ ក្រោយជីដូនរបស់ខ្លួន បានទទួលមរណៈភាព កាលពីយប់មិញ។ នេះបើតាមគណនីហ្វេសប៊ុករបស់រូបគេ បានបង្ហោះ។ 

ជីដូនរបស់កីឡាករ គួច សុខកុម្ភៈ បានទទួលមរណៈភាពហើយ

អតីតកីឡាកររបស់ក្រុមភ្នំពេញក្រោន បានបង្ហោះរូបភាពសពជីដូនរបស់គេ ដែលបានលាចាកលោក និងបានសរសេរខ្លឹមសារថា ៖

«អោយចៅសុំទោសលោកយាយដែលចៅទៅមិនទាន់ដង្ហើមលោកយាយ សូមអោយវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភព ហើយកើតជាតិណាៗចៅសូមកើតជាចៅរបស់លោកយាយគ្រប់ៗជាតិ»។

ក្នុងនោះផងដែរ ក៏មានបងប្អូន អ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខដល់ សុខកុម្ភៈ ក្នុងការបាត់បង់ជីដូនរបស់ខ្លួន ដោយការ comment ក្នុងផុសនោះ ហើយក៏មានការចែករំលែកជាច្រើនផងដែរ។ 

ជីដូនរបស់កីឡាករ គួច សុខកុម្ភៈ បានទទួលមរណៈភាពហើយ

គួរបញ្ជាក់ដែរថា កីឡាករ គួច សុខកុម្ភៈ បានប្រឡូកក្នុងវិស័យបាល់ទាត់នេះរយៈពេលជាង ១០ឆ្នាំមកហើយ ខណៈពានរង្វាន់វិញ គឺខែ្សបម្រើរូបនេះធ្លាប់ឈ្នះជាច្រើនដងមកហើយ។ 

ចំណែកឯការប្រកួតក្នុងក្រុមជម្រើសជាតិវិញ គឺកីឡាកររូបនេះបានចូលរួមចំណែកជាច្រើន ប៉ុន្ដែសព្វថៃ្ងនេះដោយសារតែទម្រង់លេងធ្លាក់ចុះ ធើ្វឲ្យរូបគេមកមិនត្រូវបានជាប់ក្នុងជម្រើសជាតិទៀតឡើយ៕ 

កីឡាករ គួច សុខកុម្ភៈ
កីឡាករ គួច សុខកុម្ភៈ
កីឡាករ គួច សុខកុម្ភៈ
ជីដូនរបស់កីឡាករ គួច សុខកុម្ភៈ បានទទួលមរណៈភាពហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]