ប្រលោមលោកខ្មែរដែលនិពន្ធឡើងក្នុងឆ្នាំ ១៩៧០ ដោយកវីនិពន្ធ រីម គីន រឿង «សូផាត» គឺជារឿងដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរយើង រហូតត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាផងនោះ ឥឡូវនេះស្ថានីយទូរទស្សន៍ភីអិនអិនបានទទួលសិទ្ធ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការផលិត និងចាក់ផ្សាយរឿងមួយនេះ ដោយបានប្រគល់ទៅអោយផលិតកម្ម ភូមិពេជ្រភាពយន្ត ផលិតចេញជារឿងភាគខ្មែរ មានចំនួន៤០ភាគ។

រឿង «សូផាត»

ដូច្នេះសម្រាប់ប្រិយមិត្តដែលធ្លាប់តែស្តាប់ និងគាំទ្ររឿងល្ខោននិយាយ អាចងាកមកទស្សនាជារឿងភាគបានហើយ ដោយខ្សែភាពយន្តនេះ ត្រូវបានអភិរក្ស និងរក្សានូវទម្រង់ដើមទាំងស្រុង ។

រឿង «សូផាត» ប្រជុំដោយតារាជើងចាស់ ជើងថ្មី តែពោរពេញទៅដោយទេព្យកោសល្យក្នុងការសម្តែងដូចជា លោកទេព រិនដារ៉ូ (សួន) អ្នកស្រី ប៉ែន សុផានី (យ៉ាន សារីន) លោក មឿនឯក សុភារិទ្ធ (សូផាត) កញ្ញា លី គីម (ម៉ាន យ៉ាន) រួមនិងតារាល្បីៗជាច្រើន ទៀត។

រឿង «សូផាត» ប្រជុំដោយតារាជើងចាស់ ជើងថ្មី តែពោរពេញទៅដោយទេព្យកោសល្យក្នុងការសម្តែងដូចជា លោកទេព រិនដារ៉ូ (សួន) អ្នកស្រី ប៉ែន សុផានី (យ៉ាន សារីន) លោក មឿនឯក សុភារិទ្ធ (សូផាត) កញ្ញា លី គីម (ម៉ាន យ៉ាន) រួមនិងតារាល្បីៗជាច្រើន ទៀត។

រឿង «សូផាត» ជារឿងបង្ហាញពីជីវិតរបស់ក្មេងកំព្រាម្នាក់ ដែលឪពុកខ្លួនបានបោះបង់ចោល ម្តាយដែលកំពុងតែមានផ្ទៃពោះ រួចទៅធ្វើការនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីបានបង្កើតសូផាតរួច ម្តាយរបស់គេ ក៏បានលេចលឺដំណឹងមកថា ឪពុករបស់សូផាត គឺលោក សួន បានទៅរៀបការជាមួយប្រពន្ធថ្មី ដែលបណ្តាលឲ្យម្តាយរបស់សូផាតឈឺចិត្តជាខ្លាំង ក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ សូផាត ក៏បានទៅរស់នៅក្នុងវត្ត រហូតដល់ធំពេញវ័យ ហើយបានសុំព្រះចៅអធិការវត្ត ទៅតាមរកឪពុករបស់ខ្លួននៅឯទីក្រុង។ ព្រះចៅអធិការ ក៏បានប្រគល់ចិញ្ចៀនពេជ្រ ដែលឪពុករបស់សូផាត ប្រគល់ទៅអោយម្តាយសូផាត ដើម្បីបញ្ចាំចិត្ត។ ចិញ្ចៀនមួយវង់នេះហើយ ទើបធ្វើអោយសូផាត អាចរកឪពុកឃើញ។ តើសូផាតនឹងមានជីវិតតស៊ូបែបណាខ្លះទម្រាំបានជួបជាមួយឪពុកបង្កើតរបស់ខ្លួន?

សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង សូផាត ដែលនឹងចាក់បញ្ចាំងនាពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕  

រឿង «សូផាត»
រឿង «សូផាត»

ទស្សនាឈុតខ្លីខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]