(ភ្នំពេញ)៖ បន្ទាប់ពីមានការសាយភាយរឿងរ៉ាវ របស់តារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែ ហង្សមាសរួចមក បានធ្វើឲ្យមហាជនមានចិត្តពុះកញ្រ្ជោល ចង់តាមដានដូចរឿងភាគ ដោយគ្រប់គ្នាទន្ទឹងរង់ចាំការបកស្រាយពី កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់មាត់។ បើតាមការសង្កេត គេឃើញថា កញ្ញា ឱក សុគន្ធកញ្ញា ហាក់ដូចជាគ្មានប្រតិកម្មអ្វីសោះ ជាមួយនឹងរឿងរ៉ាវទាំងនេះ ពោលគឺមានភាពស្ងប់ស្ងាត់តែម្ដង ដល់ថ្នាក់មិនលើកទូរទស័ព្ទ ឲ្យប្អូនស្រីលើកជំនួសទៅវិញ ដែលបង្កឲ្យមហាជន មានការសង្ស័យកាន់តែខ្លាំង។

ជាក់ស្ដែងបើតាមនារីម្នាក់ ដែលអះអាងថាជាប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា បានចេញមុខបដិសេធន៍ជំនួសតារាល្បីរូបនេះថា រឿងរ៉ាវដែលសារព័ត៌បានចុះផ្សាយនេះ មិនមែនជារឿងពិតទេ វាគ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។ ជាមួយនឹងចម្លើយយ៉ាងខ្លីនេះ គឺហាក់មិនសូវទំនងសោះ ព្រោះបើតាមការទម្លាយពីអ្នករួមសិល្បៈជាមួយ កញ្ញា ថា វាជារឿងពិត។ ដោយក្នុងនោះ នារីដែលជាប្អូនស្រី ឱក សុគន្ធកញ្ញា បានបន្ដថា បងស្រីរបស់នាងមិនដែលចាប់អារម្មណ៍ នឹងព័ត៌មាននោះទេ ខណៈដែលចម្លើយនេះ កាន់តែធ្វើឲ្យទស្សនិកជន មានការសង្ស័យច្រើនឡើងៗ ព្រោះក្នុងនោះហាក់ដូចបង្កប់ នូវអាថ៌កំបាំងជាច្រើន។

យ៉ាងណាមិញ បើយោងតាមអតីតគូស្នេហ៍កញ្ញា ឱក សុគន្ធកញ្ញា គឺលោក រ៉េតធី ដូណា បានទម្លាយថា កញ្ញាពិតជាបានភ្ជាប់ពាក្យជាមួយប្អូន ប្រុសថៅកែហង្សមាសមែន ដោយបុរសវ័យ៤០រូបនោះ បានទិញរថយន្ដទំនើបឲ្យជាកាដូ ចំណងដៃទៀតផង។ អ្វីដែលពិសេសនោះ គូដណ្ដឹងរបស់កញ្ញា មិនត្រឹមតែជាកំលោះចាស់នោះទេ ថែមទាំងមានមុខងារជា «ឧកញ៉ា» ទៀតផង។

យ៉ាងណាមិញ ទស្សនិកជនសង្ឃឹមថា កំពូលតារាចម្រៀង ដ៏ល្បីប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា នឹងចេញមុខមកបកស្រាយដោយផ្ទាល់ ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះ ជាតារាល្បីលំដាប់ប្រទេស ដោយមិនគេចវេស ធ្វើឲ្យមហាជនខកចិត្ត ចំពោះរឿងទាក់ទងនឹងអនាគតរបស់ខ្លួន នេះទៀតឡើយ៕

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា