ឆ្កែស្គមកំព្រឹង ដែលមិនបានស៊ីអ្វី អស់ច្រើនថ្ងៃ ត្រូវបានគេរកឃើញ ដើរតែលតោល នៅតាមផ្លូវមួយក្នុង រដ្ន Dallas ដោយមានតែ កំប៉ុងកាហ្វេច្រែះ មួយជាប់នៅនឹងករបស់វា។

នៅពេលដែលគេរកឃើញឆ្កែកម្សត់នោះ គេយកវាមកមើល ទើបបានដឹងថា កំប៉ុងកាហ្វេនោះ ជាប់នឹងករបស់វាជាច្រើនថ្ងៃមកហើយ ពីព្រោះស្បែករបស់វា បានដុះជាប់នឹងគែមកំប៉ុងកាហ្វេ ទៅហើយ។

អ្នកនាំពាក្យពី Animal Allies ក្នុងរដ្ន Texas  និយាយប្រាប់កាសែត Dallas News ថា ស្បែករបស់ឆ្កែនោះបានដុះជុំវិញកំប៉ុងកាហ្វេនោះ។ គាត់និយាយបន្តថា ឆ្អឹងជំនីរបស់ឆ្កែក៏ អាចមើលឃើញច្បាស់ដែរ គឺដោយសារតែកំប៉ុងដែលជាប់នឹងក រារាំងមិនវា ស៊ីអាហារ អស់ជាច្រើនថ្ងៃ ឬ អាចច្រើនសប្តាហ៏មកហើយ។

បន្ទាប់ពីពេទ្យសត្វ កាត់កំប៉ុងនោះចេញពីករបស់ឆ្កែ ឃើញថាកន្លែងដែលរងគ្រោះ ជាងគេគឺ ត្រចៀករបស់វា ដោយសារត្រចៀកត្រូវបានមុតនឹង គែមច្រែះរបស់កំប៉ុង។ ក្រោយមក ឆ្កែនោះត្រូវបានយកទៅ មន្ទីរពេទ្យឆ្កែមួយឈ្មោះ Metro Paws។ចំណែកអ្នកដែលបានជួយសង្គ្រោះឆ្កែនោះ បានដាក់ឈ្មោះអោយវាថា ថា Java។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]