ស្នាមជ្រួញលើថ្ងាស ក្រោមភ្នែក និងលើផ្ទៃមុខទាំងមូលគ្មានអ្នកណាប្រាថ្នាចង់បានទេ ប៉ុន្តែយើងក៏មិនអាចហាមឃាត់ ឬពន្យាវ័យដែលកាន់តែវិវឌ្ឍទៅមុខរកភាពចាស់ជ្រីវជ្រួញដែរ។ តែកុំបារម្ភអី! សំណាងណាស់ដែលមានវិធីធម្មជាតិជាច្រើនដែលអាចជួយកាត់បន្ថយ និងបង្ការភាពជ្រីវជ្រួញទាំងនេះបាន។

ថ្ងៃនេះយើងនឹងយករូបមន្តធ្វើក្រែមលាបមុខបែបធម្មជាតិមួយប្រភេទ ចែករំលែកជាចំណេះដឹង ដើម្បីឱ្យសុភាពស្ត្រីបានស្អាតទាំងអស់គ្នាដូចខាងក្រោម៖ 

Wrinkles

រូបមន្តធ្វើក្រែមបំបាត់ស្នាមជ្រីវជ្រួញ

គ្រឿងផ្សំ

- ចេកទុំ ១ផ្លែ

- ទឹកប៉េងប៉ោះ ២ស្លាបព្រា ( យកផ្លែប៉េងប៉ោះឆ្កឹះគ្រាប់ចេញ រួចច្របាច់យកតែទឹក)

- ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រា

ការអនុវត្ត

- យកផ្លែចេកបកសម្បកចេញរួចកាត់ជាដុំតូចៗ កិន ឬក្រឡុកលាយជាមួយទឹកប៉េងប៉ោះ ២ ស្លាបព្រា និងជែលប្រទាលកន្ទុយក្រពី ១ ស្លាបព្រា ឱ្យហ្មត់ក្លាយជាល្បាយមួយស្មើសាច់។

- លាងមុខឱ្យបានស្អាត រួចលាបល្បាយនេះឱ្យសព្វផ្ទៃមុខនិង-ក ទុកចោល ២០នាទី ទៅ ៣០នាទី រួចលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច៕  

លាហើយស្នាមជ្រួញដោយប្រើប្រាស់រូបមន្តទិព្វថ្មីមួយនេះ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]