ប្រភពព័ត៌មានបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១២ នេះ Britney Spears តារាចំរៀង Pop ដ៏ល្បីល្បាញកំដាប់ ពេលនេះនាងមានអាយុ ៣០ឆ្នាំហើយ ដែលខួបកំណើតរបស់នាង បានអបអរតាំងពី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១ មកម៉្លេះ។

ក្រោយពេលប្រារព្ធពិធីខួបកំណើតអាយុ ៣០ឆ្នាំរបស់នាង តារាចំរៀងរូបនេះក៏បានចេញនូវ វីដេអូចំរៀងចំនួន ៣០បទ សំរាប់អ្នកគាំទ្រ របស់នាងធ្វើការបោះឆ្នោត គាំទ្រផងដែរ ហើយវីដេអូចំរៀងទាំង៣០នេះ គឺតំណាងឱ្យពិធីខួបកំណើត អាយុ៣០ឆ្នាំ របស់នាង ។ រហូតមកដល់ពេល នេះ នៅតែមានអ្នកគាំទ្រ របស់នាងជាច្រើន បានបន្តបោះឆ្នោត ដល់រូបនាង ហើយសូម្បីនៅ MTV News ក៏បាននឹងកំពុងគាំទ្ររូបនាង យ៉ាងពេញទំហឹងផងដែរ ។

មានតារាល្បីៗនៅលើពិភពលោកជាច្រើន បានចូលរួមអបអរនាងផងដែរ ដូចជា Cobra Sharship Frontman Gabe Saporta បាននិយាយថា Britney ! ក្រោយថ្ងៃខួបកំណើត អ្នកនៅតែក្មេងទោះបីអ្នក មានអាយុ៣០ឆ្នាំ ហើយក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែមិន ថមថយ ដូចជាសម្រស់ របស់នាងដូច្នេះឯង ។

ជារួមនៅមានសកម្មភាព ជាច្រើនទៀត ក្នុងរូបភាពផ្សេងៗគ្នា បាននឹងកំពុងបន្តគាំទ្រនាងរាប់មិនអស់ ។ គូរបញ្ជាក់ថាបទចំរៀង ដែលពេញនិយមរបស់នាង មានដូចជា "Toxic," "I'm a Slave 4 U," " ... Baby One More Time" និង "Till The World Ends" ដែលបន្តអាយុកាលអាជីព សិល្បៈរបស់ Britney Spears ឱ្យនៅតែរស់រវើកដដែល៕

ដោយ៖ វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]