ជីរនាងវងត្រូវបានគេស្គាល់ថា ជារុក្ខជាតិមួយប្រភេទ ដែលមានគុណប្រយោជន៍ទាំងក្នុងការយកធ្វើជាម្ហូបអាហារ ថែមទាំងអាចយកមកធ្វើជាឱសថធម្មជាតិយ៉ាងមានប្រសិទ្ធភាពបំផុតដែរ។ ជីរមួយប្រភេទនេះងាយស្រួលរកទិញ និងងាយស្រួលដាំដុះមែនទែន អ្នកក៏អាចដាំវាដោយខ្លួនឯងនៅជុំវិញផ្ទះបានដែរ ដោយវិធីងាយៗគ្រាន់តែយកដើមវាដែលទិញពីផ្សារហើយដោតដាំលើដីជាការស្រច។ ការប្រើប្រាស់ស្លឹកវាស្រស់ៗ និងបែបធម្មជាតិអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព នោះក៏ ដោយសារតែជីរនាងវងសម្បូរទៅដោយសារធាតុសរីរាង្គចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពរាងកាយដូចជាវីតាមីន K , សារធាតុរ៉ែរួមមាន៖ ជាតិកាល់ស្យូម, ម៉ង់ហ្គាណែស, ជាតិដែក, ប៉ូតាស្យូម ជាពិសេសថែមទាំងមានសមត្ថភាពអាចកម្ចាត់កូលេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងឈាមរបស់អ្នកបានផងដែរ។

ខាងក្រោមនេះជាគុណប្រយោជន៍ធំៗរបស់ជីរនាងវង៖

មិនធ្លាប់ដឹងសោះថា ជីនាងវងអាចជួយដល់បញ្ហាស្ទះសសៃឈាមបណ្តាលមកពីជាតិខ្លាញ់អាក្រក់កកកុញ បានយ៉ាងមានប្រសិទ្ធភាពបែបនេះ

# សារធាតុប្រឆាំងអុកស៊ីតកម្ម

ជីរនាងវងសម្បូរទៅដោយវីតាមីន A , វីតាមីន C , មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ថែមទាំងសារធាតុ Beta-carotenes ដែលអាចជួយការពារសសៃឈាមពីការខូចខាត និងបង្កាហានិភ័យពីជំងឺមហារីកបានផងដែរ។  

# ឱសថធម្មជាតិបំបាត់ការឈឺចាប់ និងប្រឆាំងមេរោគបាក់តេរី

វាជារុក្ខជាតិដែលអាចបំបាត់ការឈឺចាប់ ប្រឆាំងនឹងមេរោគបាក់តេរីបានយ៉ាងប្រសើរ ថែមទាំងអាចព្យាបាលជំងឺសន្លាក់ឆ្អឹង និងការឡើងជាតិអាស៊ីតបានផងដែរ។ ម្យ៉ាងវិញទៀតអ្នកគួរតែទទួលទានជីនាងវង ជាមួយនឹងខ្ញីដើម្បីទទួលបានប្រសិទ្ធភាពពីជំងឺ គ្រុន, ក្អក និងផ្តាសាយជាដើម។  

មិនធ្លាប់ដឹងសោះថា ជីនាងវងអាចជួយដល់បញ្ហាស្ទះសសៃឈាមបណ្តាលមកពីជាតិខ្លាញ់អាក្រក់កកកុញ បានយ៉ាងមានប្រសិទ្ធភាពបែបនេះ

# ជួយលាងសម្អាតសសៃឈាម

ជីរនាងវងមានប្រសិទ្ធភាពបំផុតសម្រាប់កម្ចាត់ចោលនូវសារធាតុកូឡេស្តឺរ៉ល់ខ្លាញ់អាក្រក់ ( LDL) ថែមទាំងអាចជួយលាងសម្អាតសសៃឈាមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។  

# ជំនួយសុខភាព និងព្យាបាលជំងឺផ្សេងៗ

ជីរនាងវងថែមទាំងអាចប្រើប្រាស់សម្រាប់កែរោគ និងជំងឺផ្សេងៗជាច្រើនមុខទៀតផងដែរដូចជា៖ ជំងឺតម្រងនោម, ទល់លាមក, ក្អក, ឈឺក្បាល, និងរាគរូសជាដើម។

ដូច្នេះអ្នកគួរតែទទួលទានជីរនាងវងស្រស់ៗទាំងឆៅ ទាំងឆ្អិន និងទឹកតែដែលចម្រាញ់ពីជីរនាងវងនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានសុខភាពល្អ៕   

មុខម្ហូបមួយចំនួន ដែលអាចប្រើជីនាងវងដាក់ពីលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]