(ភ្នំពេញ)៖ ស្រីស្រស់ ដេននី ក្វាន់ ត្រូវមានមហាជនស្គាល់យ៉ាងច្បាស់ថា នាងគឺជាកំពូលតារាស្រីសិចស៊ី ដាច់គេក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញក្រសែភ្នែកមហាជនជាច្រើន ទៀតផង។ ដោយសារតែការសិចស៊ីរបស់នាង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាក មិនឲ្យនាងចូលសម្ដែងក្នុងពិភពសិល្បៈ រយៈពេលមួយឆ្នាំ យ៉ាងណាក្ដី តារាស្រីរាងតូចច្រឡឹងរូបនេះ នៅតែមានប្រជាប្រិយភាពដដែល តាមរយៈសកម្មភាពសប្បុរសធម៌ ចែកអំណោយដល់កុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹង ជនក្រីក្រជាដើម។

មហាជនគ្រប់ទិសទី តែងតែនិយាយថា ដេននី ក្វាន់ មិនត្រឹមតែមានរូបស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តល្អទៀតផង ដោយឡែកនៅពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មានជាច្រើន ដែលបានចុះផ្សាយបំភ្លៃការពិតពីនាង រហូតដល់ក្រុមគ្រួសារនាងទៀតផង ដែលធ្វើឲ្យតារាស្រីរូបនេះ ទប់កំហឹងមិនបាន ដល់ថ្នាក់បង្ហោះសារជេរកប់ៗមាត់ ដោយគ្មានការញញើត អ្វីឡើយ។

ស្រីស្អាត ដេនី ក្វាន់ បានសរសេរជេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ចំពោះសារព័ត៌មានក្នុងស្រុកមួយ ដែលមិនសូវឮឈ្មោះក្នុងសង្គម ថា «…..ព័ត៌មាននេះទំនេរខ្លាំងមែន? ហែងចង់ឲ្យគេចូលមើលព័ត៌មានហែង បែរយកអញមកលាបពណ៌។ ហេតុអី ចូលចិត្តបំផ្លាញអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនឯង ម៉េចមិនរៀនយកគំរូពីព័ត៌មានគេដទៃផង គេចុះ គឺមានវិជ្ជាជីវៈក្នុងខ្លួនណាស់ មិនដូច……ហែងទេ»។

ចំពោះសាររបស់ កញ្ញា ដេននី ក្វាន់ ខាងលើនេះ ប្រៀបបាននឹងធ្វើឲ្យអ្នកដែលចុះពីខ្លួនមិនល្អ និងជាការប្រមាថបំភ្លៃការពិត ឲ្យបានភ្លឺភ្នែកតែម្ដង លើសពីនេះ គឺមានមិត្តៗក្នុងហ្វេសប៊ុកជាច្រើនគាំទ្រ និងលើកទឹកចិត្តនាង កុំឲ្យខ្វល់ពីរឿងមិនល្អទាំងនេះ។

សូមបញ្ជាក់ថា ការបង្ហោះសារជេរកប់ៗមាត់ខាងលើនេះ គឺក្រោយពេលដែលសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយពីនាង ដោយបានធ្វើការប្រៀបធៀបរូបនាង នៅក្នុងការបញ្ចេញភាពសិចស៊ី ស្ទើរស្រាត ជាមួយនឹងអ្នកសិល្បៈដទៃ។ ក្នុងនោះបណ្ដាញ Page ខាងលើ បានដាក់ចំណងជើងធំៗថា «គេស្រាតបានលុយបានល្បី តែមានដានី ស្រាតហើយស៊យ» ដោយបានដាក់រូបស្រីស្រស់ ដេននី ក្វាន់ ភ្ជាប់មកជាមួយ ដែលធ្វើឲ្យតារាសម្ដែងរូបនេះ ឆួលចុងច្រមុះ ផ្ទុះកំហឹងខឹងនឹង Page ខាងលើនេះយ៉ាងខ្លាំង៕

ដេននី ក្វាន់ ត្រូវមានមហាជនស្គាល់យ៉ាងច្បាស់ថា នាងគឺជាកំពូលតារាស្រីសិចស៊ី
ដេននី ក្វាន់ ត្រូវមានមហាជនស្គាល់យ៉ាងច្បាស់ថា នាងគឺជាកំពូលតារាស្រីសិចស៊ី
ដេននី ក្វាន់ ត្រូវមានមហាជនស្គាល់យ៉ាងច្បាស់ថា នាងគឺជាកំពូលតារាស្រីសិចស៊ី
ដេននី ក្វាន់ ត្រូវមានមហាជនស្គាល់យ៉ាងច្បាស់ថា នាងគឺជាកំពូលតារាស្រីសិចស៊ី
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់