ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីថ្មីៗនេះ ខ្មែរឡូត បានចុះផ្សាយ ពីនារីម្នាក់មានមុខមាត់ដូចទៅនឹង ភរិយាអ្នកឧកញ៉ា គិត ម៉េង គឺលោកជំទាវ ស្រីតូច ចំណាន។

តែមិនបានប៉ុន្មានផង ក៏បានលេចធ្លាយនារី ដែលមានមុខមាត់ដូចទៅនឹងលោកជំទាវ គឺជាកញ្ញាឯកធម្មជាតិប្រចាំឆ្នាំ ២០១៧នេះផងដែរ ដោយរូបនាង មានឈ្មោះថា ទេព ម៉ាយ៉ារ៉ែត។

រាល់ដំណឹងទាំងនេះក៏បានទៅដល់លោកជំទាវស្រីតូច ចំណាន ដូច្នោះហើយលោកជំទាវក៏បានបញ្ចេញសារ នៅខាងលើអត្ថបទរបស់ខ្មែរឡូតថា៖ «គាត់ពិតជាមានមុខមាត់ស្រដៀងខ្ញុំដែរតើ តែគាត់ក្មេងហើយស្អាតជាងនាងខ្ញុំ»។

តែទោះជាយ៉ាងណាក្តីក៏មានប្រិយមិត្តជាច្រើន បានបញ្ចេញនូវមតិខ្លះៗថា មុខនារីម្នាក់នោះស្រដៀង ចំណែកឯខ្លះទៀតថា មិនដូចនោះទេ ព្រោះលោកជំទាវមានសម្រស់ស្អាតបែបស្រទន់ បើសិនជាមើលយូរទៅកាន់តែស្រស់ស្អាត គួបផ្សំជាមួយនឹងស្នាមញញឹមផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
កញ្ញា ទេព ម៉ាយ៉ារ៉ែត
កញ្ញា ទេព ម៉ាយ៉ារ៉ែត
កញ្ញា ទេព ម៉ាយ៉ារ៉ែត
សាររបស់លោកជំទាវ ស្រីតូច ចំណាន ដែលបានបញ្ចេញ
មតិរបស់ប្រិយមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]