យោងទៅតាមសារព័ត៌មាននៃគេហទំព័ររបស់  Al Jareema បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្មេងស្រីម្នាក់ ត្រូវបានគេចាប់បង្ខំចូល ទៅក្នុងឡាន Mercedes ក្នុងអំឡុងពេលដែលនាងកំពុង តែដើរនៅលើផ្លូវមួយក្នុងទីក្រុង  Casablanca ដែលស្ថិតនៅភាគខាងលិច Morocco នៃមហាសមុទ្រអាតាឡង់តិច។ 

នៅក្នុងហេតុការណ៍នេះ នាងត្រូវបានគេចាប់បញ្ជូនទៅ វីឡាមួយ ដែលនៅក្នុងនោះមាន មនុស្សប្រុស ១២នាក់ បានរងចាំនាង។ ពួកមនុស្សប្រុសទាំងអស់នេះ សុទ្ធសឹងតែស្រវឹង ហើយបាន ចាប់រំលោភនាង អស់ ១២ម៉ោង មុននឹងពេលពួកវាដេកបានដេកលក់។ ដោយសារតែឃើញពួកវាកំពុងតែដេកស្កប់ស្កល់ នាងក៏ឆ្លៀតឳកាសរត់ចេញមក ក្រៅនឹងប្ដឹងប៉ូលីសតែម្ដង។  ភ្លាមៗនោះ ប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុ និង ចាប់ខ្លួនពួកវាទាំងអស់ ដែលពួកវាកំពុងតែដេកលក់។

សូមបងប្អូនមិត្ដនារីទាំងអស់ សូមមានការប្រុងប្រយ័ត្ន ព្រោះហេតុការណ៍ទាំងនេះ បានកើតឡើងជាញឹកញាប់។

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]