(ភ្នំពេញ)៖ មានទស្សនិកជនមិនតិចទេ ដែលតែងតែផ្សំផ្គុំកំពូលតារាចម្រៀង លោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា ឲ្យអ្នកទាំងពីរធ្វើជាគូអនាគត ខណៈថ្មីៗនេះ ស្រាប់តែឮដំណឹងថា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយនឹងប្អូនប្រុសថៅកែផលិតកម្មហង្សមាស ដែលដំណឹងដ៏រសើបនេះ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺគេឃើញ លោក ឆន សុវណ្ណរាជ ថតរូបផ្អែមល្ហែមជាមួយនឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ប្រៀបដូចគូស្នេហ៍។ ជាក់ស្ដែងបើតាម កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាពិធីការិនីមានរូបសម្រស់ ស្រស់ស្អាតពីធម្មតានោះ បានបង្ហោះរូបភាព ៣សន្លឹក ជាមួយកំពូលតារាចម្រៀងប្រុស ប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ ដោយភ្ជាប់ជាមួយនឹងសារមួយឃ្លារថា «សុំ Sweet តិចហើយ»។

ជាមួយនឹងការទម្លាយរូបនឹងសារខាងលើ ត្រូវបានទស្សនិកជន ដែលជាអ្នកគាំទ្រតារាចម្រៀង ឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេគិតថា រូបភាពដែលកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះជាមួយ ឆន សុវណ្ណរាជ នេះ គឺដូចគូស្នេហ៍ណាស់ ស្រាប់ពេលដែល ឱក សុគន្ធកញ្ញា ធ្លាយដំណឹងភ្ជាប់ពាក្យនោះ។ មិនតែប៉ុណ្ណោះ ក៏មានការនិយាយតៗគ្នាថា លោក ឆន សុវណ្ណរាជ និងពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន លួចទាក់ទងគ្នាស្ងាត់ក៏ថាបាន។

គួរបញ្ជាក់ថា នេះគ្រាន់តែជាការសង្ស័យរបស់ទស្សនិកជនប៉ុណ្ណោះ សម្រាប់ព័ត៌មានពិតយ៉ាងណានោះ គឺមិនទាន់មានការបកស្រាយពី លោក ឆន សុវណ្ណរាជ និង ហ៊ិន ច័ន្ទនីរ័ត្ន នៅឡើយទេ៕

បែកធ្លាយ រូបភាព​ផ្អែមល្ហែម ឆន សុវណ្ណរាជ និង ហ៊ិន ច័ន្ទនីរត្ន័ ធ្វើ​ឲ្យ​ទស្សនិកជន​​ចាប់​អារម្មណ៍​ខ្លាំង
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន