រោគសញ្ញា និងប្រតិកម្មលើរាងកាយ ក៏អាចជាសញ្ញាបញ្ជាក់ឲ្យដឹងអំពីបញ្ហាសុខភាពរបស់មនុស្សយើងបានផងដែរ។ រោគសញ្ញាទាំងនោះអាចលេចចេញឡើងបានគ្រប់ពេលវេលា ប្រសិនបើមានអ្វីខុសប្រក្រតីលើសុខភាពរាងកាយរបស់យើង។ 

ដូច្នេះការឧស្សាហ៍សង្កេតមើលប្រតិកម្មលើស្បែក អាចជួយយើងដឹងមុនពីជំងឺ និងរកវិធីព្យាបាលបានទាន់ពេលវេលា។ 

ថ្ងៃនេះយើងនឹងលើកឡើងអំពីរោគសញ្ញាមួយចំនួន ដែលលេចឡើងលើស្បែកមកជម្រាបមិត្តអ្នកអានឱ្យបានជ្រាប ​ដើម្បីងាយស្រួលរកវិធីព្យាបាលដូចខាងក្រោម៖

១. ស្នាមអុចខ្មៅដុំៗ

ពេលដែលមានរោគសញ្ញាអុចខ្មៅកើតឡើងលើស្បែក អាចបញ្ជាក់បានថាអ្នកកំពុងមានជំងឺពាក់ព័ន្ធនឹងសរីរាង្គចុះខ្សោយ ឬហៅថាជំងឺ Addison ។ វានឹងធ្វើឱ្យអ្នកមានអាការឈឺចាប់ត្រង់សាច់ដុំ  ឈឺសន្លាក់  បាត់បង់ចំណង់ការញ៉ាំអាហារ  ស្រកទម្ងន់ អស់កម្លាំង  សម្ពាធឈាមខ្សោយ  និងជាតិស្ករធ្លាក់ចុះជាដើម។ ជំងឺនេះអាចបង្កជាអាការធ្ងន់ធ្ងរ ដូច្នេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ 

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

២. ស្បែកប្រែជាឡើង-សដុំៗ

ពេលស្បែកប្រែជាឡើងសដុំៗដោយសារស្បែកបាត់បង់ពណ៌ទ្រង់ទ្រាយដើម គេហៅជំងឺនេះថា Vitiligo ។ នោះក៏ដោយសារប្រព័ន្ធភាពស៊ាំរបស់រាងកាយបានសម្លាប់កោសិកា មេណូកូស៊ីត( Melanocytes ) ដែលមានតួនាទីបង្កើតពណ៌ស្បែក បានជាបណ្តាលឱ្យស្បែកបាត់បង់ពណ៌ដូច្នេះ។ អ្នកគួរតែប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញខាងជំងឺនេះ ឬអ្នកឯកទេសខាងជំងឺសើស្បែក។ 

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

៣. ស្នាមកន្ទួលលើស្បែក

ការកើតលេចឡើងនៃស្នាមកន្ទួលលើស្បែកអាចបណ្តាលមកពី អាឡែកហ្ស៊ីស្បែក ប្រតិកម្មចំណីអាហារ  ប្រតិកម្មសាធាតុគីមី  ឥទ្ធិពលពីថ្នាំពេទ្យមួយចំនួន  ឬជំងឺស្បែកផ្សេងៗមួយចំនួនទៀត។ អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះជំងឺប្រតិកម្មស្បែក ឬអាឡែកហ្ស៊ី អាចវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរបានផងដែរ។

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

៤. ស្បែកឡើងហើម

នៅពេលស្បែកចាប់ផ្តើមហើមក្រហមខុសពីប្រក្រតី នេះអាចជារោគសញ្ញានៃជំងឺ Hypothyroidism ។ ជំងឺនេះបណ្តាលមកពី ក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនមិនបានគ្រប់គ្រាន់ ដោយវាមានរោគសញ្ញាផ្សេងៗដូចជា៖  ស្បែកស្ងួត   មុខនិងរាងកាយមួយចំនួនឡើងខ្លាញ់  ជ្រុះសក់   ក្រចកដៃផុយស្រួយ  និងស្រាប់តែឡើងទម្ងន់ខុសពីធម្មតាជាដើម។ 

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

៥. ប្រជ្រុយច្រើន

ប្រជ្រុយច្រើន ឬតែងតែដុះមកមិនឈប់ឈរ បណ្តាលមកពីជំងឺតំណពូជ និងម្យ៉ាងទៀតអាចមកពី អតុល្យភាពអាំងតេក្រាលដ៏ច្រើនលើសលប់  ឬអតុល្យភាពអ័រម៉ូនជាដើម ដែលក្នុងករណីមួយនេះមិនមានបង្កគ្រោះថ្នាក់នោះទេ។ តែបើសិនជាវាមានចំនួនច្រើនពេក  ឬចេះតែដុះប្រជ្រុយមកមិនឈប់ហើយមានការឈឺចុកចាប់ ប្តូរពណ៌និងទំហំជាដើមនោះ  អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

៦. កើតមុន, មុនក្បាលខ្មៅ និងរន្ធញើសរីកធំ

ចំពោះមូលហេតុទាំងនេះភាគច្រើនបណ្តាលមកពីស្បែករបស់អ្នកមានជាតិប្រេងច្រើន ដែលអាចធ្វើឱ្យស្ទះរន្ធញើសលើផ្ទៃមុខ ,   អតុល្យភាពអ័រម៉ូន  ឬមានបញ្ហាការរំលាយអាហារជាដើម។ ដូច្នេះវាទាមទារឱ្យមានការថែទាំស្បែកឱ្យបានត្រឹមត្រូវ និងរកមូលហេតុចម្បងដើម្បីធ្វើការព្យាបាល និងកម្ចាត់វាចេញ ដែលមានតែអ្នកឯកទេសជំនាញប៉ុណ្ណោះអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ 

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

៧. របកស្បែក

របកស្បែកបណ្តាលមកពី កង្វះវីតាមីន, អតុល្យភាពអ័រម៉ូន, ប្រតិកម្មគីមី, អាឡែកហ្ស៊ីស្បែក ដូចជា រលាកស្បែក , ជំងឺ Psoriasis និងជំងឺផ្សេងៗមួយចំនួនទៀត។ ដូច្នេះនៅពេលដែលស្បែករបស់អ្នករបកកាន់តែខ្លាំង និងមានការឈឺចាប់អមជាមួយផងនោះ សូមប្រញាប់ទៅពិគ្រោះជាមួយពេទ្យជំនាញជាបន្ទាន់។  

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

៨. បែកញើសខ្លាំង

ការបែកញើសដោយសារអាកាសធាតុ ឬអ្នកបញ្ចេញកម្លាំងច្រើននោះវាមិនមែនជាបញ្ហាទេ។ តែបើអ្នកស្រាប់តែបែកញើសខុសពីប្រក្រតីវាអាចបណ្តាលមកពីពពួកមេរោគទាក់ទងនឹងបំពង់-ក ,  ជំងឺ Graves , ជំងឺ Autoimmune ដែលធ្វើឱ្យប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត។ វាក៏អាចធ្វើឱ្យស្បែកស្តើង និងរមាស់ថែមទៀតផង ។ ប្រសិនបើមានរោគសញ្ញាស្រដៀងនេះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់កាន់តែល្អ៕ 

រោគសញ្ញាទាំង៨ដែលកើតមានលើស្បែកអាចបញ្ជាក់ប្រាប់ពីជំងឺមួយចំនួនដែលត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]