ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ខ្សែភាពយន្តភាគដំបូងគេបង្អស់ របស់ផលិតកម្ម រស្មីហង្សមាស រឿង «សិសិររដូវក្នុងបេះដូង» នឹងចាក់បញ្ចាំងជូនទស្សនា នៅតាមកញ្ចក់ទូរទស្សន៍ Hang Meas HDTV។

រឿងភាគមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ទន្ទឹងរង់ចាំទស្សនា យ៉ាងអន្ទះសា ព្រោះថា មានសុទ្ធតែតារាល្បីៗ ចូលរួមសម្តែង។

យ៉ាងណាមិញ នាពេលម្សិលមិញនេះ នៅក្នុងហ្វេសប៊ុកផេក Hang Meas Khmer Drama បានបញ្ចេញ បទចម្រៀងមួយបទ ដែលមានចំណងជើងថា «ស្នាមញញឹមក្បត់ទឹកភ្នែក» ជា Version ស្រីវិញម្តង ដែលច្រៀងដោយ កញ្ញា សុគន្ធ និសា។ 

អត្ថន័យនៃបទចម្រៀង លាយនឹងសម្លេងដ៏ពិរោះ របស់នាង បានធ្វើឲ្យចម្រៀងមួយបទនេះ រឹតតែកម្សត់ខ្លាំងមែនទែន។ ហើយបទនេះផងដែរ គ្រាន់តែចេញភ្លាម ទទួលបានការគាំទ្រយ៉ាងខ្លាំង៕

ចង់ដឹងថាបទចម្រៀងមួយនេះ កម្សត់និងពិរោះខ្លាំងប៉ុណ្ណានោះ តោះទៅទស្សនាបទនេះទាំងអស់គ្នា៖ 

រូបភាពក្នុងរឿង «សិសិររដូវក្នុងបេះដូង»
រូបភាពក្នុងរឿង «សិសិររដូវក្នុងបេះដូង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា