កូរ៉េខាងត្បូង៖ នៅថ្ងៃទី៦ ខែតុលានេះ កំពូលតារាចម្រៀងល្បីល្បាញ មកពីផលិតកម្មធំៗពីរនៅក្នុងស្រុក បានចេញទៅច្រៀងក្នុងកម្មវិធី នៅប្រទេសកូរ៉េដើម្បីរកមូលនិធិជួយដល់កុមារក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

នៅក្នុងនោះគឺរួមមានអ្នកនាង ពេជ្រ សោភា ក្រុមរាំ និងលោក Step ដែលមកពីផលិតកម្មរស្មីហង្សមាស ព្រមជាមួយនឹងកញ្ញា សុខ ពិសី និងនាយ ចឺម ដែលមកពីផលិតកម្មសាន់ដេ បានទៅដល់ប្រទេសកូរ៉េដោយសុវត្ថិភាព ហើយកាលពីម្សិលមិញនេះ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យើងឃើញតារាចម្រៀងអ្នកនាង ពេជ្រ សោភា និងកញ្ញា សុខ ពិសី ស្រលាញ់គ្នាយ៉ាងស្អិតរមួត ដោយគ្រាន់តែទៅដល់ប្រទេសកូរ៉េខាងត្បូងភ្លាម ក៏មិនភ្លេចថតរូបស្អាតជាមួយគ្នាបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបង្អួតដល់អ្នកគាំទ្ររបស់ខ្លួនជាច្រើនប៉ុស្តិ៍ផងដែរ។

ទន្ទឹមនឹងនេះអ្នកគាំទ្ររបស់កញ្ញា សុខ ពិសី ក៏បានសរសើរថាតារាស្រីទាំងពីរដួងនេះត្រូវគ្នាខ្លាំងណាស់ ហើយពិតជាគួរឱ្យស្រលាញ់ទាំងពីរនាក់តែម្តង៕

ទស្សនាកម្រងរូបភាពខាងក្រោម ដែលបានដកស្រង់ចេញពីហ្វេសប៊ុករបស់តារាចម្រៀង សុខ ពិសី៖  

អ្នកនាង ពេជ្រ សោភា និង សុខ ពិសី ឡើងស្អិតរមួតជាមួយគ្នា
អ្នកនាង ពេជ្រ សោភា និង សុខ ពិសី ឡើងស្អិតរមួតជាមួយគ្នា
អាហារពេលល្ងាចរបស់អ្នកនាង ពេជ្រ សោភា និង សុខ ពិសី
តារាចម្រៀង Step ពេជ្រ សោភា សុខ ពិសី និងនាយ ចឹម
អ្នកនាង ពេជ្រ សោភា និងក្រុមរាំ
អ្នកនាង ពេជ្រ សោភា និងលោក Step
តារាចម្រៀង ពេជ្រ​ សោភា
តារាចម្រៀង សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី