ភាពភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែអតីត កញ្ញាឯកហ្រ្វេស៊ីហ្គើល បានត្រូវគេសម្លាប់ និងឃើញសាកសព កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១២។

យ៉ាងណាមិញ សោកដនាកម្មនេះ បានបន្សល់នូវភាពឈឺចាប់ និងទុក្ខក្រៀមក្រំជាខ្លាំងសម្រាប់ ក្រុមគ្រួសារនៃសព។ ក្នុងនោះដែរ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ូលីសក៏អាចវែកមុខឃើញឃាតករ ដែលបានសម្លាប់ អ្នកនាង លឹម ស្រីពេជ្រ ហៅ ម៉ី  ដែលជនដៃដល់នោះមានឈ្មោះថា សឹមគឹមហេង ដែលអ្នកទាំងពីរ បានស្គាល់គ្នាតាមរយៈ  Facebook។តាមសម្តីប៉ូលីសនៅក្នុងវិដេអូខ្លីបខាងក្រោម ជនដៃដល់ ណាត់ជួបជនរងគ្រោះ និងនាំជនរងគ្រោះ មកផ្ទះរបស់ខ្លួន ដោយយកលេសថា អោយជនរងគ្រោះ មើលខោអាវ Online។ ពេលជនរងគ្រោះកំពុងមើលខោអាវ ជនសង្ស័យក៏ធ្វើសកម្មភាពរឹតករ សម្លាប់តែម្តង ហើយទើប ទាក់ទងគ្រួសារជនរងគ្រោះជំរិតយកលុយ ៥ម៉ឺនដុល្លារ។

Khmerload បានធ្វើការសើបអង្កេតបន្តរនៅលើ Facebook ក៏បានរកឃើញហាង Online ដែល ជនដៃដល់ សឹម គឹមហេង ជាម្ចាស់ហើយ បានទាក់ទាញ អ្នកនាង លឹម ស្រីពេជ្រ មកផ្ទះជួល របស់ខ្លួនដើម្បីសម្លាប់ និងជំរិតទារប្រាក់ ៥ម៉ឺនដុល្លារ។ ហាង Online នោះឈ្មោះ Honey Collection  និងមានគេហទំព័រ http://honey-collection.com ។ គេឃើញនៅលើ ទំព័រ Facebook នោះគឺមានអ្នកសួរច្រើន ពីអសយដ្ឋានហាង តែអ្នកកាន់ទំព័រនោះ គ្រាន់តែនិយាយថា ជាហាង Online មិនមាន អសយដ្ឋានទេ។ បើតាមទិន្នន័យពី Facebook គេបង្កើតហាងនេះ នៅខែកក្កដា ឆ្នាំ ២០១១ និងអ្នកនាង ស្រីពេជ្របាន Like ហាងនេះនៅថ្ងៃ ៥ ខែកញ្ញា ឆ្នាំ ២០១១។ ដូច្នេះការប្រស័យទាក់ទងគ្នា ប្រហែលអាចបានរយះពេលមួយឆ្នាំ ហើយ។ Khmerload បានព័តមាននេះ ពីប្អូន អ្នកនាង ស្រីពេជ្រ ផ្ទាល់ ដែលគាត់ជាអ្នកលេង Facebook ដែរ។ គាត់ឈ្មោះ សីលា។  

គេហទំព័រ Honey-collection.com

ជនរងគ្រោះ

ឃាតករ

បន្ទាប់ពីចាប់បានជនដៃដល់ ប៉ូលីសក៏បានឲ្យឃាតករនេះ ធ្វើសកម្មភាពដែលខ្លួនបានសម្លាប់ ជនរងគ្រោះសារជាថ្មី សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖ 

Khmerload សូមបញ្ជាក់ថា មានអ្នកលក់នៅតាម Facebook រាប់ពាន់នាក់ ដែលគាត់ប្រកបរបរត្រឹមត្រូវ និងបានផ្តល់សេវាកម្មដ៏ល្អ ដល់អតិថិជន។ ទោះជាយ៉ាងណា ដើម្បីជៀសវាង គ្រោះថ្នាក់ ដែលយើងមិនអាចមើលឃើញបាន Khmerload សំនូមពរ អោយបងប្អូនទិញរបស់ តាមInternet និង Facebook សូមកុំចូលក្នុង ផ្ទះគេអោយសោះ។

បើប្រិយមិត្តចង់ទិញទំនិញOnline យល់ល្អគួរ ទិញនៅហាងធំ ដែលមានទីតាំង ច្បាស់លាស់ ដូចជាហាងលក់ Online Little Fashion ដែលជាហាង Online ធំជាងគេនៅប្រទេសកម្ពុជា ដែលពួកគាត់មាន ជំនាញលក់តាម Online ជាអាជីព និងគាត់ដឹកជញ្ជូនទំនិញ ដល់ទីកន្លែងផង។

ការប្រឈមមុខនិងគ្រោះថ្នាក់នៅតាម Online ក៏អាចកើតមានមកលើអ្នកលក់ នៅតាមផ្ទះផងដែរ ដូចជា មនុស្សអាក្រក់អាចបន្លំ ធ្វើជាអតិថិជន មកផ្ទះអ្នកលក់ ដែលមិនមែនជាហាងច្បាស់លាស់ ហើយបង្កគ្រោះថ្នាក់ដល់អ្នកលក់ ដោយងាយស្រួល ព្រោះនៅក្នុងផ្ទះ។ ដូច្នេះសូមអ្នកទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្ន។ យល់ល្អគួរតែមាន កន្លែង និងទីតាំងច្បាស់លាស់ ជាហាង ដើម្បីធ្វើដំណើរការទិញ និងលក់ Online ជៀសវាង គ្រោះថ្នាក់ ថ្ងៃអណាគត។ បើប្រិយមិត្ត ត្រូវការទិញទំនិញនោះ ហើយអ្នកលក់មិនមានទីតាំងជាហាង អ្នកទិញ និងអ្នកលក់ គួរតែជួបគ្នានៅកន្លែងសាធារណះ ឬក៏កន្លែងមានមនុស្សច្រើន។ សូមប្រិយមិត្តធ្វើការពិចារណាខ្លួនឯង និងប្រុងប្រយ័ត្នជានិច្ច។

ជាចុងក្រោយ Khmerload សូមចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារសព ជាពិសេសប្អូន សីលា។ 

Update: នៅវេលាម៉ោង ១០ យប់ ថ្ហៃ ៣០ ខែតុលា ឆ្នាំ ២០១២ ប៉ុន្មាន ម៉ោងក្រោយពីការផ្សាយព័តមាននេះ គេហទំព័រ Honey-collection.com និង Honey Collection ត្រូវបានគេបិទ ដោយមិនដឹងមូលហេតុច្បាស់លាស់ បង្ករអោយមានមន្ទិលសង្ស័យ ក្នុងចំណោមអ្នកលេង Facebook។

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]