ភ្នំពេញ៖ ជារឿងមួយគួរឲ្យសរសើរខ្លាំងណាស់ ចំពោះតារាចម្រៀងរ៉េបវ័យក្មេង ងួន ចាន់ដេវីត ដែលសុខចិត្ត ចំណាយពេលក្នុងថ្ងៃខួកំណើតរបស់ខ្លួន ប្រែជាមកជាការសម្ដែងសប្បុរសធម៍ ដើម្បីស្វែងរកជំនួយ ជួយកុមារក្រីក្រដែលខ្វះខាតទៅវីញ។

ទឹកចិត្តដ៏ល្អរបស់ ដេវីត ក៏ត្រូវបានអ្នកគាំទ្រជាច្រើន លួចសរសើរមិនដាច់ពីមាត់ ចំពោះការលះបង់ ដ៏ធំធេងមួយនេះ។ ហើយការខិតខំរបស់កម្លោះសង្ហា វាចាផ្អែមរូបនេះ ពិតជាមិនខកបំណងឡើយ ព្រោះការសម្ដែងនេះ ពិតជាទទួលបានការគាំទ្រខ្លាំង លើសពីការគិតទុក។

កាន់តែពិសេសនោះ គ្រាន់តែការសម្ដែងរបស់ ដេវីត ចប់មិនទាន់ស្រួលបួលផង ក៏មានហ្វេនជាច្រើន សម្រុកមកធ្វើខួបកំណើតជូនលោក ដល់លើឆាកតែម្ដង។

ទិដ្ឋភាពនេះបានធ្វើឲ្យដៃគូកញ្ញា ទេព បូព្រឹក្ស រំភើបរកពាក្យថ្លែងមិនរួច ហើយ ក៏មិន នឹកស្មានដែរថា ខ្លួនមានអ្នកស្រលាញ់ចូលចិត្តច្រើន ដល់ម្លឹងដែរ៕

ចង់ជ្រាបច្បាស់ថា ទិដ្ឋភាពក្រោយចប់ការសម្ដែងរបស់លោក ដេវីត និងអ្នកគាំទ្រសប្បាយយ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖  

ទិដ្ឋភាពក្រោយចប់ការសម្ដែងរបស់លោក ដេវីត ស្របពេលអ្នកគាំទ្រធ្វើខួបដល់លើឆាក
ទិដ្ឋភាពក្រោយចប់ការសម្ដែងរបស់លោក ដេវីត ស្របពេលអ្នកគាំទ្រធ្វើខួបដល់លើឆាក
ទិដ្ឋភាពក្រោយចប់ការសម្ដែងរបស់លោក ដេវីត និងកញ្ញា ថន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត