ភ្នំពេញ៖ តារាចម្រៀង ដែលទើបតែផ្លាស់ប្តូរទ្រនំ ពីផលិតកម្មរស្មីហង្សមាស ទៅផលិតកម្មថោន អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងមួយរូប ដែលមានឈ្មោះបោះសម្លេងយូរឆ្នាំ បើទោះបីជានាងបានរៀបការរួចទៅហើយក្តី។

យ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកនាង យក់ ថិតរដ្ឋា បានអង្រួនដួងចិត្តទស្សនិកជន ម្តងទៀតតាមរយៈវីដេអូមួយ ដែលថតបាន ពេលអ្នកនាង កំពុងសម្តែងបទថ្មី ដែលមានចំណងជើងថា «ស្មោះក៏បងក្បត់ក៏បង» ។

នៅក្នុងវីដេអូក្លីបនេះផងដែរ អ្នកនាងបានសម្តែងជាមួយ លោក ប៉ែន ចំរុង ដែលមើល ទៅការសម្តែង របស់អ្នកនាង ហាក់ចូលតួខ្លាំងមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែ ទប់ទឹកភ្នែកមិនបាន ។

ទាំងនេះអាចបញ្ជាក់ឲ្យឃើញថា សមត្ថភាពនៃការសម្តែង របស់តារាស្រីរូបនេះ ពិតជាមិនធម្មតានោះទេ៕ 

អ្នកនាង យក់ ថិតរដ្ឋា
អ្នកនាង យក់ ថិតរដ្ឋា
អ្នកនាង យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា