ខេត្តកំពង់ចាម ៖ អ្នកចម្រៀងប្រចាំនៅសណ្ឋាគារមួយក្នុងក្រុងកំពង់ចាម ឈ្មោះជឿន រិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិសេរីទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បច្ចុប្បន្ននៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ត្រូវបានចោរវាយ និងច្របាច់.កប្លន់យកម៉ូតូម៉ាក C125 ស៊េរី២០០៨ ផលិតនៅប្រទេសចិន កាលពីចន្លោះម៉ោង ១២ ទៅ ១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ តុលា ស្ថិតនៅផ្លូវបំបែកភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នា ដេញចាប់បានបញ្ចូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តដើម្បីសួរនាំ ។

ទាក់ទិននឹងករណីនេះលោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម ឱ្យដឹងថា ក្រោយពី ច្រៀងចប់នៅក្នុងសណ្ឋាគារមួយ ក្នុងក្រុងកំពង់ចាម បុរសអ្នកចំរៀងឈ្មោះរិទ្ធ បានជិះម៉ូតូមកដល់ត្រង់ផ្លូវកែងសាលាខេត្ត ក៏ជួបនឹងជនសង្ស័យឈ្មោះម៉ៅ ជាស្រ៊ុន ហៅង៉ោ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ហៅឱ្យឌុបទៅច្រកខ្លោងទ្វារវត្តនគរបាជ័យ ស្ថិតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ក្នុងតម្លៃចំនួន៣.០០០រៀលរួចហើយក៏ប្លន់តែម្តង ប៉ុន្តែបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]