រឿងភាពស្រស់ស្អាតរបស់មនុស្សស្រី ពិតជាមិនអាចខ្វះបានឡើយ បើមានរូបរាង យ៉ាងស្រឡូន ស្បែកសភ្លឺសរលោង សក់វែងស្អាត ព្រមជាមួយនឹងផ្ទៃមុខស្អាត គ្មានមុនសូម្បីតែមួយគ្រាប់ ពិតជាក្លាយទៅជានារីម្នាក់ដ៏មានមន្តស្នេហ៍ជាក់ជាមិនខាន។ 

ពិសេសសម្រស់ដើមទ្រូងក៏ជារឿងមួយសំខាន់ចាំបាច់ នៅក្នុងការបន្ថែមនូវភាពស្រស់ស្អាតរបស់នារីៗផងដែរ។ ហើយបច្ចុប្បន្ននេះបើចង់បានដើមទ្រូងស្រស់ស្អាតក៏មិនមែនជារឿងលំបាកដែរសម្រាប់ស្រីៗ ដោយភាគច្រើនគឺបានជ្រើសរើសការកែសម្ផស្សពង្រីកដើមទ្រូងគឺជាការស្រេច។ 

ប៉ុន្តែប្រសិនបើអ្នកមិនចង់ធ្វើការវះកាត់ នាំឱ្យមានផលប៉ះពាល់ទៅដល់សុខភាពនៅថ្ងៃក្រោយ គួរងាកមកទទួលទានអាហារធម្មជាតិប៉ុន្មានប្រភេទនេះគឺជារឿងល្អបំផុត៖

១) បន្លែ និងផ្លែឈើស្រស់ៗ៖ ការទទួលទានបន្លែផ្លែឈើពីធម្មជាតិស្រស់ៗសំខាន់ណាស់នៅក្នុងជួយធ្វើឱ្យដើមទ្រូងរីកទំហំ និងជួយធ្វើឱ្យឈាមរត់កាន់តែប្រសើរជំនួយដល់ការពង្រីកដើមទ្រូងឱ្យធំបានយ៉ាងងាយ ពិសេសគឺផ្លែប៉េងប៉ោះ ជាដើមផង។ 

២) គ្រាប់សណ្តែកគ្រប់ប្រភេទ៖ មិនថាជាសណ្តែកខៀវ សណ្តែកបាយ សណ្តែកដី និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ សុទ្ធសឹងតែសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន E វីតាមីន B ដែលជួយធ្វើឱ្យដើមទ្រូងរបស់អ្នកកើនទំហំ ព្រមទាំងតឹងណែនល្អទៀតផង។

៣) ទឹកដូង៖ ទឹកដូង ក៏ជួយឱ្យសុដន់រីកលូតលាស់ធំផងដែរ។ ដូច្នេះប្រសិនបើចង់ទទួលបាននូវដើមទ្រូងធំ គួរទទួលទានទឹកដូងឱ្យបានច្រើនៗ។

៤) ស៊ុត៖ មានសារធាតុចិញ្ចឹមដែលសំបូរទៅដោយជាតិប្រូតេអ៊ីន ដែលអាចជួយជួសជុល និងបំពេញបន្ថែមជាលិកានៅក្នុងដើមទ្រូងឱ្យរីកលូតលាស់ជារឿយៗបានយ៉ាងល្អប្រសើរផងដែរ។

៥) ស្លាបមាន់៖ សម្បូរទៅដោយជាតិខូឡាជែន ប្រសិនបើទទួលទានញឹកញាប់ វានឹងជួយធ្វើឱ្យដើមទ្រូងមានទំហំធំ តែក៏គួរប្រុងប្រយ័ត្នមិនគួរបរិភោគវាច្រើនពេកទេ។

សង្ឃឹមថាអាហារដែលរៀបរាប់មកខាងលើនេះ នឹងជួយធ្វើឱ្យមិត្តនារីៗដែលប្រាថ្នាចង់បាននូវដើមទ្រូងធំបានសម្រេចតាមបំណងផងទៅចុះ បើមិនសាកពិតជាមិនដឹងនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]