ហ្វ្រាំងរថយន្ដជាផ្នែកមួយដ៏សំខាន់ក្នុងការបញ្ជាឲ្យរថយន្ដឈប់ ជាពិសេសពេលឈបប្រថុចញ៉ុច ដូច្នេះហើយការត្រួតពិនិត្យហ្វ្រាំងជាប្រចាំ គឺជាកត្តាចំបាច់បំផុតរបស់អ្នកបើកបរគ្រប់រូប ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗ ដែលបណ្ដាលមកពីហ្វ្រាំងរថយន្ដ ឬ ការចំនាយថវិកាច្រើនទៅលើការជួសជុលជាដើម។

បើតាមប្រសាសន៏របស់អ្នកជំនាញ Jaguar Land Rover បានឲ្យដឹងថា យើងគួរតែយកចិត្តទុកដាក់ត្រួតពិនិត្យហ្វ្រាំងជាប្រចាំ ជាពិសេសនៅរដូវភ្លៀង ព្រោះវាបង្កឲ្យស្បែកហ្វ្រាំងមានភាពងាយសឹករេចរិលខ្លាំង ដែលអាចបង្កឲ្យ Disk របស់កង់រថយន្ដស្លោក ឬខូច។ មួយវិញទៀត ថ្គាមហ្វ្រាំងរថយន្ដ ក៏ជាចំណុចសំខាន់ដែលយើងត្រូវពិនិត្យវាឲ្យបានត្រឹមត្រូវផងដែរ ព្រោះថាវាអាចបង្កឲ្យស្បែកហ្វ្រាំងឆាប់សឹក និងគ្រោះថ្នាក់ផ្សេងៗ នៅពេលដែលថ្គាមហ្វ្រាំងមិនដំណើរការត្រឹមត្រូវ។

លោក ក៏បានបង្ហាញពីកត្តាគ្រោះថ្នាក់ផ្សេងៗ បណ្ដាលមកពីហ្វ្រាំងរថយន្ដផងដែរ ដូចជា៖ ទីមួយ វាបណ្ដាលឲ្យបែកកង់រថយន្ដនៅពេលកំពុងបើកបរ ព្រោះនៅពេលដែល រថយន្ដអស់ស្បែកហ្វ្រាំង វាធ្វើឲ្យថ្គាមហ្រ្វាំង កកិតនឹង Disk រថយន្ដ ហើយបង្កឲ្យមានកំដៅនៅក្នុងកង់រថយន្ដ។ ទីពីរ វាបណ្ដាលឲ្យរថយន្ដក្រឡាប់ នៅពេលដែល ថ្គាមហ្រ្វាំងរបស់កង់ផ្នែកណាមួយ កៀមជាប់នឹង Disk របស់កង់រថយន្ដ ហើយចំពោះរថយន្ដដែលប្រើ ហ្វ្រាំងដៃវិញ វាបណ្ដាលឲ្យកង់រថយន្ដ កៀប ឬគាំង នៅពេលដែលហ្វ្រាំងដៃបែករឺគាំងស្បែករបស់វា។

ក្នុងនោះផងដែរ ក្រុមហ៊ុន ក៏បានប្រកាសពីការផ្តល់ជូនដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់រថយន្ដម៉ាក Jaguar Land Rover ទាំងអស់ នូវការប្តូរស្បែកហ្រ្វាំងចំណាយចាប់ពី ១២៩ដុល្លា តែប៉ុណ្ណោះ និងទទួលបានសារប្រយោជន៍ជាច្រើនបន្ថែមទៀតដូចជា៖ ទទួលបានសេវាកម្មត្រួតពិនិត្យរថយន្ដជាង ១០០ចំណុចតាមបច្ចេកវិទ្យាចុងក្រោយគេ eVHC ឥតគិតថ្លៃ និងកាតសមាជិកសម្រាប់ទាញយកប្រយោជន៍ផ្សេងៗជាច្រើនពីក្លឹប Loyalty ផងដែរ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia/ Jaguar Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo/ @Jaguar Cambodia 

Jaguar Land Rover
Jaguar Land Rover
Jaguar Land Rover
Jaguar Land Rover

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]