ភ្នំពេញ៖ បច្ចុប្បន្នកំពូលតារាតារាចម្រៀងស្រីដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា និងស្ថិតក្នុងទ្រនំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា កំពុងតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន និងជាពិសេសបន្ទាប់ពីថ្ងៃខួបកំណើតរបស់នាង ដែលមានជាកាដូរថយន្តទំនើបថ្មី តម្លៃខ្ទង់រាប់មឺុនដុល្លារ។

កញ្ញា ឱក សុគន្ធកញ្ញា

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថ្មីៗនេះ ស្រាប់តែមានព័ត៌មានក្នុងស្រុកមួយ បានលើកឡើងថា សុគន្ធកញ្ញា មានគូដណ្តឹងរួចទៅហើយ ដែលបានភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗ ដឹងត្រឹមចាស់ទុំ និងបងប្អូនក្រុមគ្រួសារប៉ុណ្ណោះ។

កញ្ញា ឱក សុគន្ធកញ្ញា

ទោះបីការលើកឡើងនេះ មិនទាន់មានប្រភពបង្ហាញច្បាស់លាស់១០០ភាគរយក៏ពិតមែន ប៉ុន្តែពេលនេះ អ្នកគាំទ្រជាច្រើន បានសម្តែងក្តីខកចិត្តយ៉ាងខ្លាំង  ដែលឃើញព័ត៌មាននេះ ដោយសារតែ ពួកគេ ចង់ឲ្យ កញ្ញា ស្រលាញ់គ្នា​ជាមួយនឹង លោក ឆន សុវណ្ណរាជ។

យ៉ាងណាមិញ យើងនៅមិនទាន់ដឹងប្រាកដនៅឡើយទេ ថាព័ត៌មានមួយនេះពិតកម្រិតណាដែរ ព្រោះគេឃើញ ម្ចាស់សាមីខ្លួន មិនដែលបង្ហាញ ឬផុសអ្វីមួយឲ្យអ្នកគាំទ្រដឹង រឺបញ្ជាក់ថាខ្លួនមានស្នេហានោះទេ៕  

កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា