ផ្កាឈូកគឺជាផ្កាម្យ៉ាងដែលមានរូបរាងពណ៌សម្បុរ ផ្កាឈូក និង ស ស្រស់ស្អាតគួរឱ្យគយគន់ និងមានគុណតម្លៃខាងរូបារម្មណ៍ដែលប្រជាជនភាគច្រើននៅតំបន់អាស៊ីនិយមគោរពបូជា ជាពិសេសប្រទេសដែលកាន់សាសនាព្រះពុទ្ធ រហូតដល់មានប្រទេសមួយចំនួនបានយកផ្កាឈូកជាផ្កាតំណាងរបស់ប្រទេសខ្លួនទៀតផង។

ផ្កាឈូក ទាំងផ្កា ស្លឹក មើម ក្រអៅ មានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖ ប៉ូតាស្យូម, ជាតិដែក ម៉ង់កាណេស, ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន, វីតាមីន C , វីតាមីន B6 , Thiamine, Pantothenic Acid និងជាតិកាកសសៃផងដែរ ។ 

ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និងគុណប្រយោជន៍ជាអាហារូបត្ថម្ភដូចជា៖

- ជួយបង្កើនគ្រាប់ឈាមក្រហម RBC (កោសិកាឈាមក្រហម) ។

- ជួយការពារបញ្ហាការកើតជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាម ។

- មានជាតិសរសៃដែលអាចជួយធ្វើឱ្យក្រពះ ពោះវៀនមានសុខភាពល្អ ថែមទាំងជួយសម្រួលដល់ការរំលាយអាហារ។

- មានវីតាមីន C ខ្ពស់ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំ និងជួយឱ្យស្បែកមានសុខភាពល្អ។

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលអាចជួយប្រឆាំង និងពន្យារភាពចាស់។ ជាពិសេសធ្វើឱ្យស្បែកមានសំណើម និងការពារស្បែកមិនឱ្យស្ងួត។

- វីតាមីន A ជួយថែរក្សាការពារ ស្បែក និងភ្នែកឱ្យមានសុខភាពល្អថែមទៀតផង។

ប៉ុន្តែការពិតទៅក្រៅពីអត្ថប្រយោជន៍ទាំងនេះ ផ្កាឈូកក៏មានអត្ថប្រយោជន៍ក្នុងការថែទាំសម្រស់របស់សុភាពនារីទាំងឡាយបានផងដែរ។

ថ្ងៃនេះយើងនឹងលើកយករូបមន្តធ្វើម៉ាស់ថែរក្សាសម្រស់ងាយៗចេញពីផ្កាឈូកជម្រាបដល់មិត្តអ្នកអានឱ្យបានជ្រាបដូចខាងក្រោម៖

មុខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗម៉ាស់ធ្វើចេញពីផ្កាឈូកអាចជួយបាន

# រូបមន្តធ្វើម៉ាស់ពីផ្កាឈូក

គ្រឿងផ្សំ

- ផ្កាឈូក ១០ស្រទាប់

- ទឹកដោះគោ ២ស្លាបព្រាបាយ (ទឹកដោះគោសុទ្ធគ្មានជាតិស្ករ)

- ប្រេងអូលីវ (ដាក់ក៏បានមិនបាច់ដាក់ក៏បាន)

ការអនុវត្ត

- គ្រាន់តែយកផ្កាឈូកមកបុកឱ្យហ្មត់ រួចលាយជាមួយទឹកដោះគោឱ្យក្លាយជាល្បាយជាការស្រេច (អាចបន្ថែមប្រេងអូលីវទៀតក៏បាន)។

- លាងសម្អាតមុខឱ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឱ្យស្ងួត។

- យកម៉ាស់ផ្កាឈូកដែលបានបុករួច មកលាបឱ្យសព្វផ្ទៃមុខ និង-ក រួចទុកចោល ២០នាទី សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ណៗម្តងទៀតជាការស្រេច។

- អ្នកក៏អាចលាបក្រែមផ្តល់សំណើមបន្ថែមក៏បាន បន្ទាប់ពីប្រើប្រាស់ម៉ាស់នេះរួច វានឹងផ្តល់ប្រសិទ្ធភាពទ្វេដង។

- អាចអនុវត្ត ២ដង ក្នុងមួយសប្តាហ៍។

ម៉ាស់ធ្វើចេញពីផ្កាឈូកនេះអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នក សខ្ចី ស្រស់ស្អាត ទន់ភ្លឺរលោង ក្មេងជាងវ័យ ពន្យារភាពចាស់ បន្តឹងស្បែកមុខ បង្រួមរន្ធញើស ថែមទាំងអាចកាត់បន្ថយ និងបំបាត់ស្បែកមុខខ្លាញ់បានយ៉ាងមានប្រសិទ្ធភាពទៀតផង៕  

មុខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗម៉ាស់ធ្វើចេញពីផ្កាឈូកអាចជួយបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]