កោះកុង៖ ពិធីការិនី និងជាតារាសម្តែង ដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី កំពុងតែមានភាព មមាញឹកនឹងការងារ ស្ទើរតែដកឃ្លាពុំបាន ក្នុងការថតខ្សែភាពយន្ត ស្ពត និង សម្អាងការ ជាដើម។

ទទឹមនឹងការងារដ៏មមាញឹក តារាស្រីកូនមួយរូបនេះ បានមកដល់ខេត្ត កោះកុង ដើម្បី ថត MV បទចម្រៀង«អតីត» ដែលជាបទមួយដែលកំពុងពេញនិយម ។

ក្នុងនោះផងដែរ អ្នកនាង ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក គួបផ្សំជាមួយនិងវីដេអូមួយ ដែលបានរៀបរាប់អំពី ទេសភាពដ៏ស្រស់ត្រកាល នៅខេត្ត កោះកុងនេះ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ តារារូបនេះខកចិត្តជាខ្លាំងនោះ គឺនៅទីនេះហាក់ពុំសូវមានភ្ញៀវទេសចរណ៍ មកទស្សនាសោះ។ ដូច្នេះហើយទើបអ្នកនាង អំពាវនាវឲ្យគ្រប់គ្នា មកលេងខេត្តនេះឲ្យបានច្រើន ដើម្បីជួយលើកស្ទួយ តំបន់ទេសចរណ៍ធម្មជាតិ របស់ប្រទេសយើង អោយកាន់តែរីកចម្រើន៕

រូបភាព សុខ សោម៉ាវត្តី នៅខេត្តកោះកុង
រូបភាព សុខ សោម៉ាវត្តី នៅខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី