ការព្យាបាលមានច្រើនប្រភេទ មានទាំងបែបវិទ្យាសាស្រ្ត និង បែបបុរាណ ប៉ុន្តែការព្យាបាលទាំងនោះ មួយចំនួន ហាក់ដូចជាចម្លែក។ ជាក់ស្តែង ទំនៀមទំលាប់ របស់ Huangzhiguo ប្រទេសចិន ក្នុងការគក់ច្របាច់ និង មន្ទីរពេទ្យ ដែលចាក់ម្ចុលវិទ្យាសាស្រ្ត ក្នុងខេត្ត Shanghai របស់ប្រទេសចិន ត្រូវអោយអ្នកជំងឺ ទ្រាំនឹង ការព្យាបាលដោយពែង ជាច្រើនដែលនៅលើខ្លួន។

ពែងទាំងនោះ អាចជួយ កាត់បន្ថយកំដៅ ក្នុងរបស់ខ្លូនមនុស្សបាន។ គេប្រើពែងទាំងនោះ ដោយ ដុតកំដៅវាជាមុនសិន មុនដាក់ពែងនោះ ទៅលើខ្លួន របស់អ្នកជំងឺ។

ក្នុងមន្ទីរពេទ្យមួយ ខេត្ត Shandong មាន ស្ត្រីមា្នក់បានទទួលការព្យាបាល របស់ទំនៀមទំលាប់ប្រទេសចិន  ដោយដាក់ឈើមួយប្រភេទ នៅលើភ្នែករបស់គាត់ និង ដុតមែកឈើក្រៀម ហើយ ទុកវាចោលក្នុង ត្រចៀករបស់របស់គាត់។

ក្នុងតំបន់ភ្នំ El Dakrror ខេត្តSiwa Oasis ប្រទេសអេស៊ីប លោក Mohmmed Emad អាយុ ៤១ឆ្នាំ ព្យាបាល ដោយដេក កប់ខ្លួន ត្រឹមករបស់គាត់ ទៅក្នុងដីខ្សាច់។ ប្រជាជនក្នុងខេត្ត Siwa  ជឿថា កប់ខ្លួនក្នុងដីខ្សាច់ នៅពេលដែលក្តៅខ្លាំង អាចព្យាបាល ជំងឺសន្លាក់ឆ្អឹង និង បាត់បង់សមត្ថភាពផ្លូវភេទ។

ក្នុងមន្ទីរពេទ្យមួយ របស់ខេត្ត Shaanxi បុរសម្នាក់ទទួលការព្យាបាលដោយ ពិសរបស់ឃ្មុំ ។ គ្រូពេទ្យក្នុងមន្ទីរពេទ្យនោះ បានប្រើពិសរបស់ឃ្មុំនោះ ព្យាបាលជំងឺមួយចំនួនដូចជា ជំងឺសន្លាកឆ្អឹង និង ជំងឺសន្លាក់ដៃជើង ជាដើម។

ក្នុងប្រទេសជប៉ុន ទីក្រុងតូក្យូ បុរសម្នាក់ឈ្មោះ Kazuhiro Aoki បានដាក់មុខរបស់គាត់ទៅក្នុងអាងចិញ្ចឹមត្រី។ ត្រីទាំងនោះប្រើសំរាប់ព្យាបាលស្បែក ដោយវាស៊ីស្បែក ដែលមិនល្អចេញ។

នៅក្នុងប្រទេស ប៉េរូ អ្នកស្រី ម្នាក់ឈ្មោះ Ety Napadensch  មានផ្ទៃពោះ ៨ខែ បានអោយ ត្រីដូហ្វីនឈ្មោះ Wayra ប៉ះពោះរបស់គាត់ ដើម្បីដាស់តឿន ខួក្បាលរបស់ទារក ដែលនៅក្នុងពោះ។ 

ដោយ រ៉ាស៊ី
ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]