ភ្នំពេញ : បុរសពាណិជ្ជករ ម្នាក់បើករថយន្ត ម៉ាកវីហ្គោ របស់ខ្លួន ដឹកក្រុមគ្រួសារ តាមបណ្តោយ ៥៩៨ ក្នុងភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណប្ញស្សី កែវ កាលពីវេលាម៉ោង១២ និង៤៥នាទី នារសៀលថ្ងៃទី៣០ ខែតុលា នេះ បានជ្រុលទៅបុក ផ្ទះប្រជាពលរដ្ឋនៅ តាមដងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ ដែលជាក្រុមគ្រួសារ របស់ គាត់ជិះនៅក្នុងរថយន្តនោះ។

ករណីគ្រោះ បើករថយន្តបុក ចូលផ្ទះប្រជាពលរដ្ឋខាងលើ នេះ ត្រូវបានអ្នកបើករថយន្ត ឈ្មោះ ហែម ដារ៉េត អះអាងថា មកពីងងឹតមុខពេក ហើយទប់ចង្កូតមិននឹង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ និងធ្វើការសម្របសម្រួល រវាងម្ចាស់ផ្ទះ និងម្ចាស់រថយន្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]