បរទេស៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញកាសស៊េរីថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Google Pixel Buds ហើយកាសនេះក៏នឹងមានដាក់លក់ក្នុងខែ វិច្ឆិកាខាងមុននេះផងដែរ។

កាស Google Pixel Buds មានភាពងាយស្រួលក្នុងតភ្ជាប់ជាមួយនឹងទូរស័ព្ទ មានមកជាមួយនឹងស្រោមដែលអាចសាកថ្មបាន និងមានជំនួយការដ៏ឆ្លាតវៃទៀតផង។ 

កាស Google Pixel Buds

អ្វីដែលធ្វើឲ្យកាសទូរស័ព្ទ Google Pixel Buds កាន់តែអស្ចារ្យនោះគឺសមត្ថភាពបកប្រែដល់ទៅ ៤០ភាសាភ្លាមៗពេលកំពុងធ្វើការសន្ទនា។ ឧទាហរណ៍ថាអ្នកចង់ឲ្យកាស Google Pixel Buds ជួយបកប្រែការសន្ទនាក្នុងភាសាបារាំង អ្នកគ្រាន់តែដាក់ម្រាមដៃរបស់អ្នកនៅលើកាសហើយនិយាយថា "ជួយខ្ញុំនិយាយភាសាបារាំង" ប៉ុណ្ណោះ បន្ទាប់មកកាសនេះនឹងធ្វើការបកប្រែក្នុងពេលដែលអ្នកកំពុងធ្វើការសន្ទនាតែម្តង។ យ៉ាងណាមិញ ភាសាខ្មែរមិនទាន់មាននៅក្នុងចំណោម ៤០ភាសានោះទេ។

កាស Google Pixel Buds និងស្រោមដែលអាចសាកថ្មកាសបាន
កាស Google Pixel Buds
កាស Google Pixel Buds ទាំង៣ពណ៌

គួរបញ្ជាក់ផងដែរថា ទោះបីជាកាសនេះមានដំណើរការទាំងនៅលើទូរស័ព្ទ Android និង iOS ក៏ពិតមែន ប៉ុន្តែជំនួយការក្នុងការបកប្រែគឺមានដំណើរការក្នុងពេលដែលកាសនេះតភ្ចាប់ជាមួយនឹងទូរស័ព្ទ Pixel 2 និង Pixel 2 XL តែប៉ុណ្ណោះ។ Google Pixel Buds មានតម្លៃ ១៥៩ដុល្លារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]