ភ្នំពេញ៖ លោក ងួន ចាន់ដេវីត បានឈានជើងចូលនៅក្នុងសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នលោកក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង និងបានក្លាយជាតារាចម្រៀងល្បីល្បាញមួយរូបប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស។

ជាពិសេសការងារនៅក្នុងវិស័យសិល្បៈសព្វថ្ងៃលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត ក៏មានភាពមមាញឹកខ្លាំងស្ទើរតែដកឃ្លាមិនរួចផងដែរ។

ចំណែកឯឪពុករបស់តារាចម្រៀងវ័យក្មេងរូបនេះវិញ ទោះបីជារវល់យ៉ាងណាក៏លោកមិនភ្លេចជូនពរថ្ងៃខួបកំណើតដល់កូនប្រុសជាទីស្រលាញ់របស់ខ្លួននៅលើហ្វេសប៊ុកផងដែរថា៖ «រីករាយថ្ងៃខួបកំណើត ឪជូនពរកូនតាមពុទ្ធឱវាទ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ»

មិនតែប៉ុណ្ណោះលោក រស់ កុសល ដែលជាឪពុក ក៏បានបង្ហាញនូវរូបភាពកាលពីវ័យកុមាររបស់លោក ងួន ចាន់ដេវីត ផងដែរ។ 

ឃើញហើយពិតជាភ្ញាក់ផ្អើល ព្រោះកាលពីនៅតូចក៏សង្ហា និងគួរស្រលាញ់មិនធម្មតាឯណាលោក ងួន ចាន់ដេវីត៕ 

ចង់ដឹងថាលោក ជី ដេវីត សង្ហាយ៉ាងណាកាលពីនៅកុមារ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាពរបស់តារាចម្រៀងលោក ងួន ចាន់ដេវីត កាលនៅវ័យកុមារ
រូបភាពរបស់តារាចម្រៀងលោក ងួន ចាន់ដេវីត កាលនៅវ័យកុមារ
តារាចម្រៀងលោក ងួន ចាន់ដេវីត
លោក រស់ កុសល ឪពុកលោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត ឪពុក និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត