ភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ តែងតែទន្ទឹងរង់ចាំអ្នកនាង ពេជ្រ សោភា ចេញបទថ្មីៗ ដើម្បីឆ្លើយតបនឹងការស្រលាញ់គាំទ្ររបស់ខ្លួនដែលមានចំពោះ តារាស្រីរូបនេះ។

ក្នុងនោះម្ចាស់បទ«អូនតឿអូនcute» រូបនេះ ក៏មិនបានធ្វើឲ្យហ្វេនខ្លួនអស់សង្ឃឹមនោះដែរ ដោយនៅមុននេះបន្តិច ផេកផ្លូវការរបស់ផលិតកម្មហង្សមាសបានបង្ហោះ Teaserបទថ្មី «What’s Your name» របស់ ពេជ្រ សោភា។

គ្រាន់តែTeaserបទថ្មីនេះចេញមកភ្លាម ល្បីភ្លែតតែម្ដង ព្រោះក្នុងបទនេះ ពិតជាមានភាពទាក់ទាញខ្លាំង មិនថាសាច់ភ្លេងនិងការសម្ដែងហាក់ប្លែកខុសឆ្ងាយពីបទមុនៗ ។

លើសពីនេះ ពេជ្រ សោភា ក៏បានបន្ថែមរសជាតិថ្មីក្នុងបទចម្រៀង«What’s Your name» ជាមួយក្បាច់រាំបែបយុវវ័យ ជាហេតុធ្វើឲ្យបទនេះ កាន់តែទទួលបានការចាប់អារម្មណ៍ ខ្លាំងឡើងផងដែរ៕

ចង់ដឹងTeaserបទថ្មី«What’s Your name»របស់ ពេជ្រ សោភា ឡូយ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖ 

Teaserបទថ្មី«What’s Your name»របស់ ពេជ្រ សោភា
Teaserបទថ្មី«What’s Your name»របស់ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា