ថ្លើមត្រូវបានគេស្គាល់ថាគឺជាសរីរាង្គដែលមានតួនាទីសំខាន់នៅក្នុងដំណើរការរំលាយអាហារថែមទាំងមានតួនាទីផលិតប្រូតេអ៊ីនមានប្រយោជន៍ជាច្រើន ធ្វើឱ្យឈាមកក ដុតបំផ្លាញជាតិខ្លាញ់ បង្កើតថាមពលដល់រាងកាយ និងបំបែកកោសិកាឈាមចាស់ និងខូចខាត។

ដូច្នេះនៅពេលដែលថ្លើមចុះខ្សោយ ឬថ្លើមដំណើរការមិនប្រក្រតី អាចនាំឱ្យមានបញ្ហាសុខភាពផ្សេងៗនៅក្នុងរាងកាយបាន។ ម្យ៉ាងទៀតថ្លើមអាចទទួលរងការខូចខាតបានដោយសារការផឹកស្រាច្រើនលើសកំណត់ ការប្រើប្រាស់ថ្នាំមួយចំនួន និងរបបអាហារដែលាមានផលប៉ះពាល់ជាដើម។

ពេលនេះយើងនឹងលើកយកផ្លែឈើមួយប្រភេទដែលមិនត្រឹមតែអាចជួយការពារថ្លើម និងធ្វើឱ្យថ្លើមវិលត្រលប់មករកសភាពដើមវិញប៉ុណ្ណោះទេ ថែមទាំងអាចដោះស្រាយបញ្ហាសុខភាពជាច្រើនទៀតដូចជា៖ ធ្វើឱ្យបេះដូងមានសុខភាពល្អ ដុតបំផ្លាញកូឡេស្តេរ៉ូល បំបាត់បញ្ហាក្រពះ ពោះវៀន បណ្តេញជាតិពុលនៅក្នុងខ្លួន និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អជាដើម។

តោះ! មកមើលពីវិធីធ្វើភេសជ្ជៈធ្វើពីផ្លែអំពិលទុំ និងស្លឹកអំពិល ដែលមានគុណសម្បត្តិធំៗ សម្រាប់ជំនួយថ្លើម និងសុខភាពទាំងអស់គ្នា៖  

# ការអនុវត្ត

វិធីទី១៖ យកសាច់ផ្លែអំពិលទុំមួយក្តាប់ លាយជាមួយទឹកស្អាត ១លីត្រ ហើយច្របល់ចូលគ្នាឱ្យសព្វ។ សឹមត្រងយកតែទឹកទុកទទួលទានជាការស្រេច។

វិធីមួយនេះមានប្រសិទ្ធភាពពិសេសសម្រាប់អ្នកដែលមានបញ្ហាថ្លើម និងរលាកថ្លើមជាដើម។  

ទាំងស្លឹក ទាំងផ្លែអំពិលទុំ មិនត្រឹមតែជំនួយថ្លើមតែមានគុណប្រយោជន៍ជំនួយដល់សុខភាពរាងកាយទាំងមូល

វិធីទី២៖ យកស្លឹកអំពិល ប្រមាណ ២៥ក្រាម ដាំជាមួយទឹក ១លីត្រ ឱ្យពុះរយៈពេល១៥នាទី ទៅ ២០នាទីរួចទុកឱ្យត្រជាក់។ អាចបន្ថែមទឹកឃ្មុំដើម្បីបង្កើនរសជាតិក៏បាន។ អ្នកគួរទទួលទានមួយថ្ងៃ ២ដង ពេលព្រឹក និងពេលល្ងាច ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពទ្វេដង។

ទាំងស្លឹក ទាំងផ្លែអំពិលទុំ មិនត្រឹមតែជំនួយថ្លើមតែមានគុណប្រយោជន៍ជំនួយដល់សុខភាពរាងកាយទាំងមូល

# គុណប្រយោជន៍

- ជួយបង្ការជំងឺបេះដូង និងកាត់បន្ថយកូឡេស្តឺរ៉ល

- ព្យាបាលការឆ្លងជំងឺនៅក្នុងពោះវៀន ជាពិសេសកុមារ

- ជួយធ្វើឱ្យទឹកប្រម៉ាត់នៅក្នុងថ្លើមដំណើរការល្អ

- សម្បូរវីតាមីន C ដែលមានគុណប្រយោជន៍ជាច្រើន សម្រាប់សុខភាពរាងកាយ ជាពិសេសគឺធ្វើឱ្យសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែរឹងមាំថែមទៀត

- សម្រួលដល់បញ្ហាពោះវៀន និងព្យាបាលការទល់លាមក

- ព្យាបាលអាការជំងឺរាគមួល

- ការពារ ព្យាបាល និងបន្ថយហានិភ័យនៃជំងឺរលាកថ្លើម

- មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា ជាតិដែក ទង់ដែក កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និងជាតិសរសៃ។

- អាចប្រឆាំងនឹងជំងឺមហារីកមួយចំនួនដោយសារមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់៕  

ទាំងស្លឹក ទាំងផ្លែអំពិលទុំ មិនត្រឹមតែជំនួយថ្លើមតែមានគុណប្រយោជន៍ជំនួយដល់សុខភាពរាងកាយទាំងមូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]