ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស ដែលបានឈរឈ្មោះនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ក៏បានបាត់មុខពីសិល្បៈអស់រយៈពេលជាយូរ គឺដោយសារតែមានជំងឺប្រចាំកាយត្រូវព្យាបាល។

ក៏ប៉ុន្តែលោកតា ក៏បានជាសះស្បើយវិញ អាចកម្រើកកាយវិការបានវិញ តែនិយាយលែងច្បាស់។

ជាក់ស្តែង យោងតាម បណ្តាញសង្គមហ្វេសប៊ុក របស់កូនស្រីរបស់លោកតា សង់ស៊ីស ផ្ទាល់ បានបង្ហោះវីដេអូមួយ ក្នុងនោះផងដែរ លោកតាបានផ្ញើសេចក្តីនឹករលឹក ទៅកាន់ បងប្រុសដែលរស់នៅឆ្ងាយ ដោយខំនិយាយទាំងលំបាក និងជាមួយនឹងកាយវិការរាំ។

ទិដ្ឋភាពមួយនេះ បានធ្វើឲ្យ​អ្នកទស្សនាមានអារម្មណ៍ថា ក្តុកក្តួលក្នុងចិត្តមែនទែន ដោយធ្លាប់តែឃើញលោកតា លេងកំប្លែង តែបែរជាពេលនេះ លោកតា និយាយលែងសូវច្បាស់។ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏មា​នមនុស្សជាច្រើន បានជូនពរ ឲ្យលោកតាមានសុខភាពល្អផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

លោកតា សង់ស៊ីស និងភរិយា
លោកតា សង់ស៊ីស និងកូនស្រី
លោកតា សង់ស៊ីស និងកូនស្រី
លោកតា សង់ស៊ីស
សាររបស់កូន លោកតា សង់ស៊ីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស