វិធីសាស្ត្រងាយៗ ជួយអោយអ្នកអាចមើលសំបុកត្រចៀកកាំដឹងថា ជាសំបុកត្រចៀកកាំសុទ្ធ រឺ ក្លែងក្លាយ៖

1. សំបុកត្រចៀកកាំសុទ្ធល្អ មានសភាពថ្លាខុសពីសំបុកត្រចៀកកាំក្លែងក្លាយ ដែលស្រអាប់។

2. សំបុកត្រចៀកកាំសុទ្ធល្អ មានសភាពស្រួយ។ នៅពេលដែលវាធ្លាក់ វានឹងបែកទៅជាបំណែកតូចល្អិត ប្រៀបដូចធូលីដី។ ចំណែកឯ សំបុកត្រចៀកកាំក្លែងក្លាយវិញ វានឹងបែកទៅជាបំណែកធំៗ។

3. សំបុកត្រចៀកកាំសុទ្ធល្អ មានរូបរាង និងទ្រង់ទ្រាយមិនទៀតទាត់ឡើយ ហើយជួនកាលគេអាចមើលឃើញរោមសត្វត្រចៀកកាំខ្លះៗ នៅជាប់នោះទៀតផង។ សម្រាប់សំបុកត្រចៀកកាំក្លែងក្លាយវិញ មានទ្រង់ទ្រាយដូចគ្នាទាំងអស់ ហើយជួនកាលអាចជាប់ក្លិនថ្នាំក៏មាន។

4. សំបុកត្រចៀកកាំសុទ្ធល្អដែលចម្អិនរួច នឹងរីកមាឌ ២ ទៅ ៣ដង ច្រើនជាងចំនួនដែលនៅឆៅ ប៉ុន្តែ សម្រាប់សំបុកត្រចៀកកាំក្លែងក្លាយវិញ វាមិនរីកមាឌទេ។

5. សំបុកត្រចៀកកាំសុទ្ធល្អ មិនបញ្ចេញជាតិពណ៌នៅពេលដែលវាត្រូវទឹកទេ ប៉ុន្តែសំបុកត្រចៀកកាំក្លែងក្លាយ នឹងបញ្ចេញជាតិពណ៌សិប្បនិម្មិត ដែលគេបានដាក់ក្នុងសំបុកត្រចៀកកាំនោះចូលទៅក្នុងទឹក។

6. នៅពេលដែលយើងត្រាំសំបុកត្រចៀកកាំសុទ្ធល្អក្នុងទឹក វានឹងធ្វើឲ្យមានពពុះនៅលើផ្ទៃទឹក ប៉ុន្តែទឹកនោះនៅមានសភាពថ្លាដដែល។ ចំនែកឯសំបុកត្រចៀកកាំក្លែងក្លាយវិញ មិនធ្វើឲ្យមានពពុះទេ តែវាធ្វើឲ្យទឹកនោះល្អក់ទៅវិញ។

៦ចំនុចខាងលើនេះ បានបង្ហាញពីវិធីសាស្រ្តមើលសំបុកត្រចៀកកាំ ពីសំបកក្រៅតែប៉ុណ្ណោះ ប៉ុន្តែបើចង់មើលអោយកាន់ តែច្បាស់ ចាំបាច់ត្រូវយកទៅពិនិត្យដោយម៉ាស៊ីន ។ សំបុកត្រចៀកកាំមានច្រើនប្រភេទនៅលើទីផ្សារ តែគុណភាព មិនដូចគ្នា ជាពិសេសទីផ្សារសំបុកត្រចៀកកាំចិញ្ចឹម ឬ ក្លែងក្លាយដែលមានតំលៃថោក នាំអោយអ្នកទិញមានការភ័នច្រឡំ ហើយទិញយកមកទទួលទានដោយរំពឹងពីអត្ថប្រយោជន៍ដ៏ល្អពីសំបុកត្រចៀកកាំ តែជាលទ្ឋផលពួកគាត់ ចំណាយថវិកាដោយខាតបង់ មិនទទួលបានអត្ថប្រយោជន៍នោះឡើយ។

ដោយសារហេតុផលនោះហើយទើបធ្វើ អោយអ្នកដែលយល់ច្បាស់ពីអត្ថប្រយោជន៍របស់សំបុកត្រចៀកកាំ មានការប្រយត្ន័ប្រយែងបំផុតក្នុងការទិញទឹកត្រចៀកកាំពីទីផ្សារ ម្យ៉ាងវិញទៀតដោយសារតែមិនអាចពិនិត្យមើលសំបុកត្រចៀកកាំសុទ្ធល្អដោយភ្នែកទទេនេះហើយ ទើបក្រុមហ៊ុន Cerebos បានប្រើបច្ចេកវិជ្ជា FTIR (ម៉ាស៊ីនសម្រាប់រើសគ្រាប់ពេជ្រ) យកមកប្រើប្រាស់ ហើយជ្រើសយកតែសំបុកត្រចៀកកាំដែលសុទ្ធល្អ ១០០% មកផលិតជាទឹកត្រចៀកកាំប្រ៊េនស៍ ដែលកាន់តែធ្វើអតិថិជនមានទំនុកចិត្តក្នុងការជ្រើសរើសទឹកត្រចៀកាំប្រ៊េនស៍ដែលជាម៉ាកសញ្ញាតែមួយគត់ដែលពួកគាត់មានទំនុកចិត្តជាយូរយាណាស់មកហើយ ហើយទឹកត្រចៀកកាំប្រ៊េនស៍បានក្លាយជាផលិតផលលក់ដាច់លេខ១នៅហុងកុង និងថៃ ហើយទទួលបានពានរង្វាន់ពី Monde Selection ថែមទៀតផង ។

ទឹកត្រចៀកកាំប៊្រេនស៍ ផលិតពីសំបុកត្រចៀកកាំសុទ្ធ ដែលយកមកពីកោះធម្មជាតិ មិនបំពុលដោយផ្សែង ឬបរិយាកាសអាប់អួរ។ បើពិនិត្យមើលនៅលើដបទឹកត្រចៀកកាំប្រ៊េនស៍ អ្នកនឹងឃើញសសៃសំបុកត្រចៀកកាំសុទ្ធ ល្អ ១០០% របស់ប្រ៊េនស៍ ដែលមានចំនួនដ៏ច្រើន។ នេះបានបញ្ជាក់យ៉ាងច្បាស់ថាទឹកត្រចៀកកាំប្រ៊េនស៍១ដប សំបូរទៅដោយសសៃសំបុកត្រចៀកកាំសុទ្ធ ល្អច្រើនជាងផលិតផលដទៃ។ ញ៉ាំតែ១ដប អ្នកនឹងទទួលបានប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាពរបស់អ្នក។ ពិសារទឹកត្រចៀកកាំប៊្រេនស៍រាល់ថ្ងៃ ដើម្បីសុខភាពល្អ និងសំរស់ក្មេងជាងវ័យ៕

ទឹកត្រចៀកកាំប៊្រេនស៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]