(ភ្នំពេញ)៖ ថ្មីៗនេះ ការរិះគន់តារាចម្រៀងជើងចាស់ អ្នកស្រី ហ៊ឹម ស៊ីវន ដែលប្រើប្រាស់ពាក្យសម្ដី មិនសមរម្យដល់បេក្ខនារីម្នាក់មកប្រឡងក្នុងកម្មវិធី «សំនៀងឯក» របស់ប៉ុស្ដិ៍បាយ័ន កំពុងក្លាយជាប្រធានបទក្ដៅ សម្រាប់អ្នកតាមដានរឿងរ៉ាវសិល្បៈ ខណៈកាលពីម្សិលមិញនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានធ្វើការចេញមុខបកស្រាយជំនួស អ្នកស្រី ហ៊ឹម ស៊ីវន រួចរាល់ហើយដែរ។ យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺ លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ បានចេញមុខ Comment ណែនាំដល់អ្នកស្រី ហ៊ឹម ស៊ីវន ដែលមានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះ លោក សុះ ម៉ាច បានសរសេរថា «គួរឲ្យសោកស្តាយ! ពាក្យណែនាំតម្រែតម្រង់មានច្រើនណាស់ ព្រោះពួកគាត់មិនមែនជាអ្នកចម្រៀង គួរតែប្រើភាសាថា ប្អូនស្រីធ្វើបែបនេះទើបល្អ ធ្វើបែបនោះវាមិនសូវល្អនោះទេ ប្អូនព្យាយាមកែរតម្រូវនោះវានឹងប្រសើរ នោះទើបជាការលើកទឹកចិត្ត ឲ្យពួកគាត់ខំប្រឹងបន្តទៀត មិនអស់សង្ឃឹម និងបំណងដែលគាត់ចង់ក្លាយជាអ្នកចម្រៀង។ ណ្ហើយ! ឈប់វាយប្រហារគាត់ទៅ មនុស្សណាម្នាក់ដែលគ្មានកំហុសនោះ! នេះជាការភ្លេចភ្លាំង មួយពេលនោះទេ!»

គួរបញ្ជាក់ថា សារដែលលោក សុះ ម៉ាច បាន Comment នោះ គឺស្ថិតក្នុងផេក «Vibe Radio Cambodia» បានបង្ហោះ ក្រោយរឿងនេះក្លាយជាប្រធានបទ ដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង៕

លោក សុះ ម៉ាច ចេញមុខ​​ណែនាំ អ្នកស្រី ហ៊ឹម ស៊ីវន ក្រោយ​ផ្ទុះ​ការរិះគន់​ ពេញហ្វេសប៊ុក
លោក សុះ ម៉ាច ចេញមុខ​​ណែនាំ អ្នកស្រី ហ៊ឹម ស៊ីវន ក្រោយ​ផ្ទុះ​ការរិះគន់​ ពេញហ្វេសប៊ុក
អ្នកស្រី ហ៊ឹម ស៊ីវន
លោក សុះ ម៉ាច
លោក សុះ ម៉ាច

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]