ភ្នំពេញ៖ ជម្លោះឌឺដងពាក្យសម្ដី ក្នុងហាងកាហ្វេ បង្កជាហិង្សាយកកែវវាយគ្នា បានត្រឹមរបួសក្បាល ម្នាក់ដឹកយកទៅឲ្យពេទ្យដេរ ចំណែកម្នាក់ទៀត ត្រូវឃាត់ខ្លួនមក កាន់អធិការនគរបាលខណ្ឌ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង០៧និង៤៤នាទីយប់ ថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១២ នៅចំណុចផ្ទះលក់កាហ្វេ គ្មានលេខ តាមបណ្ដោយផ្លូវលេជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរបាយការណ៍ ចេញដោយនគរបាលប៉ុស្ដិ៍រដ្ឋបាល សង្កាត់ព្រែកព្នៅ បញ្ជាក់ថា ជនដែលបង្កហិង្សា ព្រោះតែទំានាស់សម្ដី ហើយយកកែវកាហ្វេ វាយគ្នាមានឈ្មោះ តង រី ភេទប្រុស អាយុ៣១ ឆ្នាំ មានមុខរបរ ជាកម្មករបែនេសាទត្រី នៅភូមិឌួង មានស្រុកកំណើត នៅភូមិទី៤ ឃុំ កំពង់ហ្លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។ ចំណែក បុរសដែលជាគូជម្លោះ ហើយត្រូវគេវាយនឹងកែវបែកក្បាល ដេរជាច្រើនថ្នេរនោះ មានឈ្មោះ អាន ចំរើន អាយុ ៤០ឆ្នាំ ជាកម្មករនេសាទត្រីនៅដូចគ្នា មានទីលំនៅ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរបាយការណ៍ដដែល បញ្ជាក់ទៀតថា មុនកើតហេតុ គូជម្លោះទាំង២ បាននាំគ្នាទៅផឹកកាហ្វេកន្លែងកើតហេតុ ហើយឈ្មោះ តង រី បាននិយាយទៅកាន់ឈ្មោះ អាន ចំរើន ថា ដើរយកតែលុយគេពីតាមបែត្រី មិនគិតរកកម្មករដាក់ឲ្យគេ ពេលឮដូច្នេះ ក៏កើតជាជម្លោះ ហើយនាំកាន់កែវកាហ្វេម្នាក់មួយ ចេញក្រៅហាង ចាប់ផ្ដើម យកកែវវាយគ្នាតែម្ដង។ ភ្លាមនោះឈ្មោះ អាន ចំរើន របួសក្បាលដេកដួលទៅនឹងដី ចំណែកឈ្មោះ តង រី គ្រាន់តែរលាត់ស្បែកក្បាលបន្ដិបន្ដួចប៉ុណ្ណោះ ទីបញ្ចប់អ្នក បែកក្បាល ត្រូវគេយកទៅឲ្យពេទ្យដេរ ចំណែកម្នាក់ទៀត រលាត់ស្បែកក្បាល ត្រូវនគរបាលប៉ុស្ដិ៍ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីធ្វើការតាមច្បាប់៕

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]