ភ្នំពេញ៖ ផលិតកម្មសាន់ដេ បានបង្ហោះបទថ្មីរបស់ខ្លួនក្នុងបណ្ដាញសង្គម «គេមិនស្រលាញ់យើងទេ» ដែលជាការបកស្រាយ ជាមួយគ្នា រវាងតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ និងតារាចម្រៀងស្រីសាច់សខ្ចីកញ្ញា សុខ ពិសី។

គ្រាន់តែចេញបទនេះភ្លាម សន្ទុះនៃការគាំទ្រស្ទុះឡើងខ្លាំងភ្លែតតែម្ដង ហើយក៏មានប្រិយមិត្តជាច្រើនបង្ហាញអារម្មណ៍ពេញចិត្តជាមួយបទថ្មីនេះជាខ្លាំង។ លើសពីនេះក៏មានអ្នកខ្លះទៀតលួចកោតសរសើរពីស្នាដៃនិពន្ធ មិនថាសាច់ភ្លេង ឬអត្ថន័យ ពិតជាពិរោះចាក់ដោតចំបេះដូងមិត្តៗយុវវ័យយើងខ្លះពិតមែន។

យ៉ាងណាមិញ គេរំពឹងថា តារាស្រីប្រុសមួយគូនេះ នឹងចេញបទថ្មីៗជាច្រើនបន្តទៀត ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ត ដែលជាអ្នកគាំទ្រអ្នកទាំងពីរកន្លងមក៕

ចង់ដឹងបទថ្មីរបស់តារាស្រីប្រុស ទាំងពីរនេះពិរោះយ៉ាងណា? តោះស្ដាប់បទនេះទាំងអស់គ្នា! 

ឆាយ វីរៈយុទ្ធ និងសុខ ពិសី
សារដែលអ្នកគាំទ្រ បង្ហាញអារម្មណ៍ពេលស្ដាប់បទនេះ
សារដែលអ្នកគាំទ្រ បង្ហាញអារម្មណ៍ពេលស្ដាប់បទនេះ
សារដែលអ្នកគាំទ្រ បង្ហាញអារម្មណ៍ពេលស្ដាប់បទនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ