នៅប្រទេសចិន មានក្មេងប្រុសម្នាក់ ឈ្មោះ Yang Jinlong អាយុ១១ឆ្នាំ  មានសមត្ថភាពពិសេស ដោយ ក្មេងប្រុសរូបនេះអាចលើកវត្ថុធ្ងន់ៗបាន ថ្វីបើក្មេងប្រុសនេះ នៅតូចនៅក៏ដោយ។

ក្មេងប្រុសដែលមានសុខភាពល្អមួយរូបនេះ អាច ចាប់បីឪពុករបស់គេ ដែលមានទំងន់ជាង៩០គីឡូ ដាក់ពីលើខ្នងរបស់គេបានយ៉ាងងាយ។ ក្មេងប្រុសនេះថែមទាំងចូលចិត្តដើរទៅណាមកណាស្ពាយ កាតាបដែលដាក់ពោតទំងន់ជាង៤០គីឡូ នៅនឹងស្មា របស់គេទៀតផង។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺក្មេងប្រុសជនជាតិរូបនេះអាចអូស ឡានមួយបាន ដោយក្មេងប្រុសប្រើកំលាំងតិចតួចប៉ុណ្តោះ។

គ្រូពេទ្យ និយាយថា ក្មេងប្រុសនេះ មានសុខភាពធម្មតា ប៉ុន្តែ គេមានឆ្អឹងធំ និង ខ្លាំងជាងក្មេងដែលមានអាយុស្របាលនឹងគេ។ មេគ្រួសាររបស់ក្មេងប្រុស និយាយថា  Yang Jinlong ចង់ក្លាយជាជើងឯកកំលាំង នៅពេលដែលគេធំឡើង។

ចំណែក ក្មេងប្រុសមានកំលាំងខ្លាំងវិញនិយាយក្នុងវីដេអូ ថា មូលហេតុដែលគេមានកំលាំងខ្លាំង ព្រោះរូបគាត់ធាត់។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]