ខេត្តក្រចេះ ៖ ជនជាប់សង្ស័យពីបទរំលោភសេពសន្ថវៈម្នាក់ បានត្រូវសាលាដំបូង ខេត្ត សម្រេចឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីល្ងាចថ្ងៃទី២៦ តុលា ក្រោយពីជននេះ បានធ្វើសកម្មភាពចាប់រំលោភនារីវ័យ១៨ឆ្នាំ ម្នាក់នៅឃុំស្វាយជ្រះ ស្រុកស្នួល បានសម្រេចចំនួនពីរដងជាបន្តបន្ទាប់គ្នា ។ ជនសង្ស័យដែលតុលាការសម្រេចឃុំខ្លួននេះឈ្មោះ ម៉ូត ថា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិរំពុក ឃុំស្វាយជ្រះ ស្រុកស្នួល ។

តាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ តុលា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះវ័យ១៨ឆ្នាំ ម្នាក់ នៅក្នុងព្រៃស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខណៈពេលនារីរងគ្រោះទៅឃ្វាលក្របីតែម្នាក់ឯង ។ ជនសង្ស័យរូបនេះ បានចាប់រំលោភនារីរងគ្រោះបានសម្រេចចំនួនពីរដងនៅក្នុងពេល ធ្វើសកម្មភាពនោះ ។

ក្រោយពីធ្វើសកម្មភាពចាប់រំលោភរួច ជននេះមិនបានរត់គេចខ្លួនទៅណាទេ ហើយត្រូវឪពុករបស់នារីរងគ្រោះដឹងក៏មកប្តឹងសមត្ថកិច្ចទើប ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួននៅថ្ងៃបន្ទាប់ ។ លោកវរសេនីយ៍ត្រី ហួត លឹមហ៊ាង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឲ្យដឹងថា ជនសង្ស័យម្នាក់នេះត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ តុលា និងនាំខ្លួនមកកាន់ការិយាល័យ ដើម្បីសាកសួរតាមនីតិវិធីជំនាញ ។

បន្ទាប់ពីប៉ូលិសព្រហ្មទណ្ឌចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ជនសង្ស័យម្នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តលោកស្រីគឹម សុគន្ឋា សម្រេចឃុំខ្លួននៅពន្ធនាគារខេត្ត  កាលពីល្ងាចថ្ងៃទី២៦ តុលា ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]