ភ្នំពេញ៖ មុននេះបន្តិចផលិតកម្មហង្សមាសបានបញ្ចេញបទថ្មី«លើកទឹកចិត្តខ្លួនឯង» ដែលបកស្រាយរួមគ្នា ពីគ្រាប់ពេជ្រទាំង៤ប្រចាំផលិតកម្ម រួមមានដូចជា៖ ឱក សុគន្ធកញ្ញា សុផាឡែន សុខ ស្រីនាង និងឡាលីន។

មួយបទបានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតារាស្រីទាំង៤ដួងនេះ មិនធ្លាប់បានប៉ះសម្លេងគ្នាពីមុនមកនោះទេ។

ចំពោះ ទឹកដមសម្លេងនៃតារាស្រីទាំង៤ពិតជាពិរោះប្លែកអារម្មណ៍ខ្លាំងតែម្ដង ហើយមួយវិញទៀតមិនថាតែសាច់ភ្លេង និងអត្ថន័យ នៃបទចម្រៀង ហាក់ត្រូវចិត្តយុវវ័យយើងនាពេលបច្ចុប្បន្នទៀតផង៕

ចង់ដឹងបទថ្មី ដែលប្រជុំដោយតារាស្រីល្បីឈ្មោះទាំង៤នាក់នេះពិរោះយ៉ាងណា? តោះស្ដាប់ទាំងអស់គ្នា ! 

គ្រាប់ពេជ្រ ទាំង៤ ប្រចាំផលិតកម្មហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន