ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជា បានជ្រាបហើយថាតារាចម្រៀងស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក្ស បាន ជូន ជាកាដូរូបបន្តោងព្រះ ទៅលោក ដេវីត ដែលជាដៃគូចម្រៀងខ្លួនក្នុងថ្ងៃខួបកំណើតនៅ ប៉ុន្មានថ្ងៃមុននេះ។

ប៉ុន្តែប្រិយមិត្តប្រហែលជា មិននឹកស្មានទេថា ក្រៅពីកាដូទី១ ម្ចាស់បទ«My សង្សារ» រូបនេះក៏បានបន្ថែមកាដូថ្មីមួយទៀត នោះជានាឡិកា ម៉ាកល្បី ដែលមានតម្លៃមិនអន់នោះទេ ទៅកាន់ដៃគូខ្លួន។

ទង្វើមួយនេះបានធ្វើ ឲ្យអ្នកគាំទ្រកាន់តែសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរថា អាចលើសពីមិត្តរួមការងារឬយ៉ាងណា? ចម្លើយមួយនេះមានតែសាមីខ្លួន តែប៉ុណ្ណោះដែលអាចបញ្ជាក់ជូនអ្នកគាំទ្រខ្លួនបាន។

យ៉ាងមិញក៏មានអ្នកគាំទ្រមួយចំនួន លបលួចសរសើរកម្លោះសង្ហា ដេវីត ពិតជាសំណាងមែន ដែលទទួលបានកាដូដល់ទៅ២ដង ពីដៃគូចម្រៀងស្រីបែបនេះ៕

កាដូទី២ ជា នាឡិកា
កាដូទី១ ជាបន្តោងព្រះ
ដេវីត និងទេព បូ ប្រឹក្ស ក្នុងថ្ងៃខួបកំណើត
ដេវីត និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស