ភ្នំពេញ៖ តារាស្រីដែលល្បីនិយមតុបតែងខ្លួនបែបសុភាព កញ្ញា សុគន្ធ និសា បានបង្កភាពភ្ញាក់ផ្អើលជាថ្មី ជាមួយស្ទីលតុបតែងប្លែកៗ នារយៈពេលចុងក្រោយនេះ។ 

ជារឿយៗ គេតែងសង្កេតឃើញថាម្ចាស់បទ «មាតាបាតដៃមួយរយ» រូបនេះបាន ផ្លាស់ប្ដូរខ្លួនឯង តាមរយៈការប្ដូរស្ទីលពី សុភាព មកបែប Cute Cute គួរឲ្យស្រលាញ់វិញម្ដង។

បើទោះជាមានការផ្លាស់ប្ដូរ បែបនេះពិតមែន តែសម្រស់និងរូបរាងរបស់កញ្ញា នៅតែរក្សាបានភាពលេចធ្លោ មិនចាញ់មុននោះទេ។

ជាពិសេសការលេងស្ទីលបែបនេះ ហាក់ដូចជាចង់បញ្ជាក់ប្រាប់ទស្សនិក និងអ្នកគាំទ្រថា ជាតារាម្នាក់ត្រូវតែចេះផ្លាស់ប្ដូរខ្លួនទៅតាមស្ថានភាពជាក់ស្ដែង ណាមួយខ្លួនជាមនុស្សរបស់មហាជន ចង់មិនចង់ត្រូវតែចេះរកអ្វីដែលថ្មីប្លែក ដើម្បីទាក់ទាញប្រជាប្រិយភាពផងដែរ។

ហើយនេះក៏ជាមូលហេតុសមស្របមួយដែលអាចឲ្យ តារាស្រីសម្ដីផ្អែមរូបនេះមានសមត្ថភាព អាចឈរជើងលើវិថីមួយនេះបានយ៉ាងរឹងមំា បើទោះជាសព្វថ្ងៃវិស័យសិល្បៈ កំពុងមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក្ដី៕ 

តោះឥលូវជួយដាក់ពិន្ទុមើលថា តើ សុគន្ធ និសា លេងស្ទីលមួយណាសមជាងគេ?

សុគន្ធ និសា ក្នុងស្ទីលបែប សុភាព
សុគន្ធ និសា ក្នុងស្ទីលបែប សុភាព
សុគន្ធ និសា ក្នុងស្ទីលបែប សុភាព
សុគន្ធ និសា ក្នុងស្ទីលបែប សុភាព
សុគន្ធ និសា ក្នុងស្ទីលបែប សុភាពរាបសា
សុគន្ធ និសា ក្នុងស្ទីលបែប cute cute គួរឲ្យស្រលាញ់
សុគន្ធ និសា ក្នុងស្ទីលបែប cute cute គួរឲ្យស្រលាញ់
សុគន្ធ និសា ក្នុងស្ទីលបែប cute cute គួរឲ្យស្រលាញ់
សុគន្ធ និសា ក្នុងស្ទីលបែប cute cute គួរឲ្យស្រលាញ់
សុគន្ធ និសា ក្នុងស្ទីលបែប cute cute គួរឲ្យស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា