ភ្នំពេញ៖ មុនបន្តិច ហ្វេសប៊ុកផេក Hang Meas Khmer Drama បានបង្ហាញភាពភ្ញាក់ផ្អើលជូនដល់អ្នកគាំទ្រ តាមរយៈការបង្ហោះវីដេអូចម្រៀងដំបូងបំផុតរបស់លោក ឆន សុវណ្ណរាជ ដែលត្រៀមសម្រាប់ចាក់នៅក្នុងរឿងភាគខ្មែរ “សិសិររដូវក្នុងបេះដូង”

បទ “ស្នាមញញឹមក្បត់ទឹកភ្នែក” នេះ ពិតជាពិរោះ និងបង្កប់ទៅដោយអត្ថន័យឈឺចាប់ ចាក់ដោតបេះដូងរបស់អ្នកស្តាប់។ ជាពិសេស ចម្រៀងដ៏មានន័យនេះ ពិតជាសមជាមួយសាច់រឿង “សិសិររដូវក្នុងបេះដូង” របស់ផលិតកម្មហង្សមាសខ្លាំងមែនទែន។

គួរបញ្ជាក់ដែរថា រឿង“សិសិររដូវក្នុងបេះដូង” នឹងមានចាក់ផ្សាយ ចាប់ពីថ្ងៃទី ០៩ តុលានេះតទៅ វេលាម៉ោង ៨ ដល់ ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

ដើម្បីតាមដានព័ត៌មានទាក់ទងនឹងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV សូមចូលទៅកាន់ហ្វេសប៊ុកផេក Hang Meas Khmer Drama៕

សូមស្តាប់ និងទស្សនាវីដេអូខាងក្រោម៖  

ស្នាមញញឹមក្បត់ទឹកភ្នែក
ស្នាមញញឹមក្បត់ទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]