ភ្នំពេញ៖ លោក ម៉ា ដូណា ដែលត្រូវបានជេរប្រទិចយ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងហ្វេសបុក កាលពីយប់មិញ ពេលនេះលោកបានបង្ហោះវីដេអូមួយ នៅក្នុងគណនីហ្វេសបុក ផ្ទាល់ខ្លួន ដោយបានបកស្រាយពីរឿងគ្រប់យ៉ាង។

វីដេអូប្រមាណ ៦នាទី របស់លោក ម៉ា​​ ដូណា បាននិយាយប្រាប់ថា​ វាគ្រាន់តែជាវីដេអូ អប់រំពីបរិស្ថាន និងដាស់សតិអារម្មណ៍ប្រជាជនខ្មែរ ឲ្យគិតពីបញ្ហាសំរាម កុំឲ្យមានពាក្យគេថា មានខ្មែរកន្លែងណា មានសំរាមកន្លែងនោះ។

វីដេអូដែលតារាកំប្លែងរូបនេះ បង្ហោះប្រមាណ ជាងមួយម៉ោងមុននេះ បានកំពុងតែបន្តចែករំលែក និងចូលមើលយ៉ាងច្រើនជាបន្តបន្ទាប់ ។ 

បើក្រឡេក មើលមតិរបស់អ្នកលេង បណ្តាញសង្គមហ្វេសបុកវិញ មានមតិខ្លះយល់ស្របនឹង ឲ្យកម្លាំងចិត្តលោក ប៉ុន្តែមតិមួយចំនួនទៀត នៅតែប្រឆាំងនឹងលោក ដាច់ខាត់ ហើយថែមទាំង លេបខាយសម្តីថា វីដេអូដែលទើបតែបង្ហោះថ្មីនេះ ជាវីដេអូលាងខ្លួន។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មាននាទីមុននេះ លោក តាន់ គឹមសួរ ក៏បានLive បន្ថែម ដើម្បីឲ្យលាងជម្រះ នូវមន្ទិលគ្រប់យ៉ាង ទាក់ទងនឹងរឿងរ៉ាវមួយនេះ៕

តោះទស្សនាវីដេអូទាំងអស់គ្នា៖

រូបភាពនឹងវីដេអូលោកម៉ាដូណាបកស្រាយ
លោកម៉ាដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា