(ភ្នំពេញ)៖ ទោះបីជាមានការចេញមុខ ពីសំណាក់ លោក តាន់ គឹមសួរ ដែលជាអ្នកដឹកនាំសម្ដែងឃ្លីបវីដេអូខ្លីរបស់ លោក ម៉ាដូណា ចោលសំរាមនៅទីសាធារណៈ ធ្វើឲ្យមហាជនយល់ច្រឡំជេរ លោក ម៉ាដូណា ហុយផ្សែងនោះ ខណៈនេះ តារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព បានសម្ដែងនូវការហួសចិត្ត ចំពោះវីដេអូមួយនេះ ដោយលោកយល់ថា បើជាការសម្ដែង ហេតុអ្វីមិនបង្ហាញឲ្យអស់មក ចាំបាច់មហាជននាំគ្នាជេរហើយ បានទម្លាយការពិត។ អ្វីដែលពិសេសនោះ លោក តាន់ គឹមសួរ ក៏មិនបានខឹងសម្បារ ឬប្រតិកម្មអ្វីខ្លាំងដែរ ដោយលោក អះអាងថា សំខាន់ពួកយើងបានបំផុសគំនិតប្រជាជនជាច្រើន ឲ្យងាកមកចាប់អារម្មណ៍ ជាមួយការថែរក្សាបរិស្ថាន។

ជាក់ស្ដែង លោក សាវិន ហ្វីលីព បានធ្វើការបង្ហោះសារ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ខ្មាស់គេជំនួសឮតែគេជេរប្រទិចតារាៗ ស្រុកខ្មែរយើងមួយរយៈនេះ ពេលខ្លះចង់តែត្រឡប់ទៅធ្វើចំការវិញទេ ឱ..ផលិតករជើងថ្មីអើយ បើជ្រុលផលិតឃ្លីបអប់រំឲ្យទស្សនិកជនមើលហើយ គួរតែបញ្ចេញទាំងអស់ឲ្យគេទស្សនា ទាំងមូលហ្មងទៅ , គ្រាន់តែឃើញផុសភ្លាម ក៏បងយល់បាត់ទៅហើយ មិនបាច់ឲ្យគេជេរដល់ម៉ែហើយ ចាំបកស្រាយក្រោយទេ បើស្នាដៃប្អូនល្អ គឺគេនៅតែសរសើរដដែលទេ បងនិយាយនេះក្នុងន័យស្ថាបនាទេ សូមអភ័យទោសផង បើមានការខុសឆ្គង»។

ដោយឡែក លោក តាន់ គឹមសួរ ឯណោះវិញ ក៏បង្ហោះសារត្រឡប់វិញថា «សំខាន់ពួកយើងបានបំផុសគំនិត ប្រជាជនជាច្រើនឲ្យងាកមកចាប់អារម្មណ៍ ជាមួយការថែរក្សាបរិស្ថាន»។

គួរំឭកផងដែរថា ទោះជាយ៉ាងណា ចំពោះការផ្ទុះវីដេអូ ដែលសម្ដែងដោយលោក ម៉ាដូណា មួយនេះ គឺមានទាំងការរិះគន់ និងការកោតសរសើរ ចំពោះអ្នកផលិត។ យ៉ាងណាក្ដី ក៏នេះជាការខិតខំប្រឹងប្រែង ចំណាយពេលវេលា ក្នុងការសម្ដែងនិងថត យ៉ាងល្អ ព្រោះវាដូចការពិតអ៊ីចឹង ដែលធ្វើឲ្យមហាជនអាចយល់ច្រឡំបាន ប៉ុន្ដែការពិត គឺត្រូវបានបង្ហាញហើយ ថាវាគ្រាន់តែជាការសម្ដែង ក្នុងន័យអប់រំប៉ុណ្ណោះ៕

សាវិន ហ្វីលីព សម្ដែង​ការ​ហួសចិត្ត ចំពោះ​វីដេអូ​សម្ដែង​​​​របស់ ម៉ាដូណា និង​ជា​ការផលិត​​​របស់លោក តាន់ គឹមសួរ
សាវិន ហ្វីលីព សម្ដែង​ការ​ហួសចិត្ត ចំពោះ​វីដេអូ​សម្ដែង​​​​របស់ ម៉ាដូណា និង​ជា​ការផលិត​​​របស់លោក តាន់ គឹមសួរ
ម៉ាដូណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា