យោងទៅតាមសារព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថា ស្រ្ដីម្នាក់ បានជាប់ទោសដោយសារតែ នាងធ្វើឃាតប្ដីតាមរយៈ គប់កន្ដ្រៃព្រោះតែបុរសនេះមិនបានជួយសំអាតផ្ទះ។

យ៉ាងណាមិញ ស្រ្ដីម្នាក់ត្រូវគេដឹងថា មានអាយុ ៤៩ឆ្នាំ ហើយនៅក្នុងហេតុការណ៍នេះ អ្នកទាំងពីរអ្នកនេះបាន ធ្វើពិធីជប់លៀងនៅផ្ទះរបស់ខ្លួន។ បន្ទាប់ពីពិធីជប់លៀងបានបញ្ចប់ អ្នកស្រីក៏បានហៅប្ដីរបស់ខ្លួន មកជួយ សំអាតតែគាត់បែរជាបដិសេធ។ ដោយសារតែទប់កំហឹងមិនបាន អ្នកស្រីក៏បានប្រើកន្ដ្រៃគប់ទៅ ប្ដីរបស់នាង តែនាងមិនដែលគិតថា វាអាចចាក់ចូលក្នុង ដើមទ្រូង និងធ្លាយទៅដល់ថ្លើមនោះទេ ដែលវាមានជម្រៅប្រហែលជា ១០សង់ទីម៉ែត្រ។ ប្ដីរបស់នាងត្រូវបានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍នេះ។ 

សម្រាប់ពេលនេះនាងកំពុងឃុំខ្លួន បណ្ដោះអាសន្ន ហើយនឹងបញ្ជូនទៅតុលាការតាមក្រោយ។ 

ដូចនេះសូមមានការប្រុងប្រយ័ត្ន ព្រោះរបស់ទាំងនេះសុទ្ធតែមាន គ្រោះថ្នាក់អាចបង្កឲ្យលោកអ្នកជួប ហេតុការណផ្សេងៗបាន គ្រប់ពេលវេលា៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]