ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាកំប្លែងមិនចេះរីងស្ងួត លោក ម៉ា ដូណា ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃទៅលើរូបលោក ចំពោះទង្វើអសីលធម៌បោះចោល ដបទឹកសុទ្ធទៅក្នុងទឹកជ្រោះ ដែលត្រូវបានគេថតជាវីដេអូ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ទន្ទឹមនឹងការរិះគន់ និងកំពុងតែប្រធានបទក្តៅ នៅលើបណ្តាញសង្គមផងដែរនោះ ក៏ស្រាប់តែកាលពីប៉ុន្មាននាទីមុននេះ ការពិតក៏ត្រូវបានបើកបង្ហាញ ដែលធ្វើឲ្យមហាជនភាំងជាខ្លាំង។

តាមរយៈវីដេអូ ដែលបានបង្ហោះកាលពីប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា ការពិតទាំងអស់នេះត្រឹមតែជាការសម្តែងតែប៉ុណ្ណោះ ដែលជាវីដេអូអប់រំមួយ ទាក់ទងទៅនឹងការការពារបរិស្ថាន។

តួយ៉ាង ដូចជាវីដេអូដែលម៉ា ដូណា និងមិត្តរបស់លោក ប៉ុន្មាននាក់ទៀត បានចោលសំរាមទៅក្នុងទឹកជ្រោះ ដែលជារមណីយដ្ឋានធម្មជាតិដូច្នោះដែរ គឺគ្រាន់តែធ្វើជាវីដេអូ​អប់រំ ដើម្បីទៅកាន់ទស្សនិកជនតែប៉ុណ្ណោះ៕

ចង់ដឹងថាយ៉ាងណា តោះមកតាមដានទាំងអស់គ្នា៖ 

ម៉ា ដូណា
ម៉ា ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា